Man Utd សង្ឃឹមថានឹងអាចទិញបានកីឡាករយុវជនស៊ុតបាន៦០០គ្រាប់ម្នាក់នេះពីក្លិបអ្នកជិតខាង Man City

//s5.kh1.co/57/57f922baef690f8e92fa6ed151bd1e97e67f9bca.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man Utd សង្ឃឹមថានឹងអាចទិញបានកីឡាករយុវជនជើងស៊ុត Charlie McNeill ពីក្លិបអ្នកជិតខាង Man City

អង់គ្លេស៖ ក្លិប Manchester United ជឿជាក់ថានឹងអាចនាំយកកីឡាករយុវជនឆ្នើម Charlie McNeill ពីក្លិប Manchester City មករួមក្រុមនៅពេលដ៏ខ្លីខាងមុខ ក្រោយពីកីឡាកររូបនេះបដិសេដក្នុងការបន្តកុងត្រាជាមួយក្លិបរបស់លោក Pep Guardiola មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Charlie McNeill 
កីឡាករ Charlie McNeill 

កីឡារវ័យ១៦ឆ្នាំ អាចមានសមត្ថភាពរកបានរហូតដល់ទៅ៦០០គ្រាប់ឯណោះ នៅក្នុងអាជីពជាកីឡាករយុរជន។ ដោយសារទម្រង់លេងដ៏លេចធ្លោរបស់គេ ទើបធ្វើឲ្យក្លិប Man City ព្យាយាមចង់យករូបគេទៅលេងនៅឈុតធំរបស់ក្លិប ប៉ុន្តែត្រូវបានតារាវ័យក្លេងសញ្ជាតិអង់គ្លេសរូបនេះបដិសេដក្នុងការបន្តកុងត្រា ដោយមានក្លិប Manchester United កំពុងចង់បានរូបគេនោះ។​

គួរឲ្យដឹងដែរថា McNeill ក៏ធ្លាប់ជាយុវជនរបស់ក្លិប Man Utd ផងដែរប៉ុន្តែត្រូវបានផ្លាស់មក Man City តាំងពីគេមានអាយុ១០ឆ្នាំ៕ 

កីឡាករ Charlie McNeill 
កីឡាករ Charlie McNeill 

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T