តារាឆ្នើមរបស់ Liverpool រូបនេះ ត្រូវបានចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិមានតម្លៃជាច្រើន កំឡុងពេលជាប់នៅលើកពាន PL ជាមួយក្រុម

//s5.kh1.co/ab/ab4d47bdefd71d99595e72ceb52152bdc233a136.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Fabinho ត្រូវបានចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិមានតម្លៃជាច្រើន កំឡុងពេលជាប់នៅលើកពាន PL ជាមួយក្រុម

អង់គ្លេស៖ ផ្ទះរបស់ខ្សែបម្រើ Fabinho ត្រូវបានចោរចូលលួច កំឡុងពេលជម្រើសជាតិប្រេស៊ីលរូបនេះ ជាប់នៅលើកពាន Premier League ជាមួយមិត្តរួមក្រុមកាលពីយប់ ថ្ងៃពុធកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Fabinho
  ខ្សែបម្រើ Fabinho

ក្រុមហង្សក្រហម បានធ្វើការប្រារព្វពិធីលើកពាន Premier League របស់ខ្លួន បន្ទាប់ពីផ្ដួលក្រុមតោខៀវ Chelsea យ៉ាងចាស់ដៃ ក្នុងលទ្ធផល៥ទល់នឹង៣ នៅកីឡដ្ឋាន Anfield ។

ដោយឡែកទន្ទឹមនឹងការសប្បាយ ក៏មានរឿងអកុសលបន្តិចផងដែរ សម្រាប់កីឡាករ Fabinho ដោយរបាយការណ៍របស់កាសែត Liverpool Echo បានបញ្ជាក់ថា ផ្ទះរបស់ម្ចាស់អាវលេខ៣រូបនេះ ត្រូវបានចោរលួចចូលចន្លោះពីម៉ោង៣រសៀល ថ្ងៃពុធ និងម៉ោង៤ភ្លឺ ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

  ខ្សែបម្រើ Fabinho និង មិត្តរួមក្រុម
  ខ្សែបម្រើ Fabinho និង មិត្តរួមក្រុម

តាមរយៈសេចក្ដីរាយការណ៍របស់មន្រ្តីប៉ូលីស បានឲ្យដឹងថា របស់របរគ្រឿងអលង្កាមួយចំនួនត្រូវបានចោរលួចយកទៅ ព្រមទាំងឡានម៉ាក Audi RS6 ពណ៌ប្រផេះ១គ្រឿងផងដែរ។

ឡានម៉ាក Audi RS6 (រូបតំណាង)
ឡានម៉ាក Audi RS6 (រូបតំណាង)

ប៉ុន្តែមិនថ្វី ឡានរបស់ Fabinho ត្រូវបានគេរកឃើញវិញ នៅទីក្រុង Wigan ដោយបច្ចុប្បន្ន ត្រូវបានប្រគល់ជូនម្ចាស់ដើមដែលជាខ្សែបម្រើកណ្ដាលក្រុម Liverpool រូបនេះ រួចរាល់ហើយ៕

ប្រភពdailystar

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T