យោងតាមគេហទំព័រ The Sun បានអោយដឹងថា បុរសម្នាក់ ត្រូវប្រពន្ធចាកចោល ព្រោះតែ បុរសនោះ ឆ្កួតវង្វេងនឹង តួអង្គ Superman ហួសហេតុពេក។

លោក Christopher Dennis អាយុ៤៥ឆ្នាំ ដែលត្រូវប្រពន្ធចាកចោលនោះ បាន ចំណាយប្រាក់អស់  100379 ដុល្លារ ទៅលើវត្ថុដែលមានរូបតួអង្គ Superman យ៉ាងច្រើន ជាង 15,000 សម្រាប់ ក្នុងនោះរួមមាន រូបដែលជុំវិញបន្ទប់គេង ការស្លៀកពាក់ និង សំភារៈមួយចំនួនទៀត។

កាលពីឆ្នាំមុន គាត់ថែមទាំងបាន រៀបការជាមួយអ្នកស្រី Bonnie Finkenthal អាយុ ៤២ឆ្នាំ ដោយ ស្លៀក សំលៀកបំពាក់ដូច តួអង្គ Superman ទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សេចក្តីស្នេហ៏របស់ពួកគាត់ទាំងពីមិនបានយូរអង្វែងទេ មកដល់ពេលនេះពួកគាត់ទាំងបានលែងលះគ្នាវិញ ដោយសារតែប្រពន្ធរបស់គាត់ឆ្អែតចិត្តនឹង ចំណូលចិត្តដ៏ចម្លែករបស់គាត់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសរូបនេះ?










ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]