អ្នកណាហ្វេនខ្លះ ត្រៀមៗ Taylor Swift ត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មី ចេញផ្លូវការថ្ងៃនេះហើយ

//s5.kh1.co/cc/cc1a195407e02f54151fa7d709bd6af5d9f3216d.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីខកខាន បានស្ដាប់បទចម្រៀងថ្មីរបស់ Taylor Swift យូរ ហ្វេនៗនាំគ្នា រំភើបសាជាថ្មី ក្រោយ តារាចម្រៀងស្រីរូបនេះ ប្រកាសថា នឹងចេញអាល់ប៊ុមថ្មីជាផ្លូវការនៅយប់នេះហើយ។

បរទេស៖ កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គម Instagram របស់តារាចម្រៀងប៉ុប Taylor Swift បានបង្ហោះរូបថតជាច្រើនសន្លឹកពណ៌សខ្មៅរបស់នាង ដែលកំពុងឈរនៅកណ្តាលព្រៃយ៉ាងស្ងប់ស្ងាត់ ដោយបានប្រកាសថា នឹងចេញអាល់ប៊ុមថ្មីនៅថ្ងៃទី ២៤ ខែកក្កដា ធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំង ហើយក៏គិតស្មានថា បទចម្រៀងដែលតារារូបនេះ ត្រៀមនឹងចេញនេះ បើមើលតាមរូបភាព ដែលបង្ហោះគឺប្រហែលជាអាល់ប៊ុមដែលមានអត្ថន័យឈឺចាប់ក្រៀមក្រំខ្លាំងណាស់ហើយមើលទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះ បានសរសេរថា៖

ភាគច្រើនផែនការរបស់ខ្ញុំសម្រាប់រដូវក្តៅនេះមិនដំណើរការទេ ប៉ុន្តែមានរឿងមួយដែលខ្ញុំមិនបានគ្រោងទុក ហើយវាក៏បានកើតឡើង នោះគឺអាល់ប៊ុមស្ទូឌីយោទី ៨ មានចំណងជើងថា « Folklore» ។ តើភ្ញាក់ផ្អើលទេ? យប់នេះកណ្តាលអធ្រាត្រខ្ញុំនឹងបញ្ចេញបទចម្រៀងថ្មីរបស់ខ្ញុំទាំងស្រុង។ កាលពីឆ្នាំមុនខ្ញុំគិតថាខ្ញុំនឹងចេញអាល់ប៊ុមនេះក្នុងពេលវេលាដ៏ល្អបំផុតមួយ ប៉ុន្តែបទពិសោធន៍នៃជីវិតបានរំឮកខ្ញុំថា គ្មានអ្វីគាំទ្រយើងចេញពីចិត្តរបស់យើងនោះទេ ប្រសិនបើយើងចង់ធ្វើអ្វីដែលយើងស្រឡាញ់។ គ្រាន់តែណែនាំវាទៅកាន់ពិភពលោក។ ស្រឡាញ់អ្នកខ្លាំងណាស់។

 Taylor Swift 

ស្របគ្នានេះដែរ Taylor Swift  បានប្រកាសណែនាំអាល់ប៊ុមថ្មីរបស់ខ្លួន ក្នុងពេលតែមួយជាមួយនឹង Kanye West ដែលជាដៃគូប្រជែងក្នុងវិស័យចម្រៀងជាមួយគ្នាផងដែរ ធ្វើឲ្យអ្នកគាំទ្រគិតថានឹងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង រវាងតារាទាំងពីរនៅលើតារាងតន្រ្តីឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 មក Taylor Swift ហាក់បីដូចជា ងាកមកជិតស្និទ្ធជាមួយបណ្ដាញសង្គមច្រើន។ ជាពិសេសនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួននាង នាងតែងបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងច្រើន តែមិនដែលបង្ហាញពីការត្រលប់មកវិញណាមួយឡើយ។ ហើយចំពោះ អាល់ប៊ុមថ្មីនេះដែរ ត្រូវបានគេរំពឹងថានឹងធ្វើទទួលបានជោគជ័យខ្លាំង ដូចទៅនឹងអាល់ប៊ុម Lover របស់នាង ដែលលក់ដាច់ខ្លាំងបំផុតនៅឆ្នាំ 2019 ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖។

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T