ដល់ពេលរុះរើក្រុមហើយ! នេះជាបញ្ជីកីឡាករទាំង១២នាក់ដែល Barca ត្រៀមលក់ចេញនៅរដូវក្ដៅនេះ

//s5.kh1.co/27/27ef538ea9fcd6af0146105148e586f271166f01.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នេះជាបញ្ជីកីឡាករទាំង១២នាក់ដែល Barca ត្រៀមលក់ចេញនៅរដូវក្ដៅនេះដើម្បីយកទុនទៅទិញកីឡាករថ្មីៗមកជួយក្លិប

អេស៉្បាញ៖ បើតាមរបាយការណ៍របស់ កាសែតអេស្ប៉ាញ Marca បានឲ្យដឹងថាក្លិបអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមកីឡាករជួរមុខរហូតដល់១២នាក់ ដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ អ្នកទាំង១២អ្នកនោះមានដូចជាអ្នកចាំទី Neto, ខ្សែការពារ Nelson Semodo, Samuel Umtiti, Junior Firpo, Jean-Clair Todibo, ខ្សែបម្រើ Arturo Vidal, Carles Alena, Rafinha, Ivan Rakitic និងខ្សែប្រយុទ្ធ Ousmane Dembele, Martin Braithwaite, Philippe Coutinho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកចាំទី Neto
  អ្នកចាំទី Neto
កីឡាករ Nelson Semodo
កីឡាករ Nelson Semodo
កីឡាករ Samuel Umtiti និង Junior Firpo
កីឡាករ Samuel Umtiti និង Junior Firpo
កីឡាករ Jean-Clair Todibo
កីឡាករ Jean-Clair Todibo

មូលហេតុដែល Barca ត្រៀមលក់ពួកគេនោះគឺដោយសារក្លិបកំពុងតែចង់បានកីឡាករថ្លៃៗមករួមក្រុម ក្នុងនោះកីឡាករតម្លៃខ្លួនកប់ពពក Lautaro Martinez របស់ក្លិប Inter Milan គឺជាគោលដៅដ៏ធំបំផុតមួយរបស់ក្លិប។ ជាមួយគ្នានេះក៏មានក្លិបធំៗមួយចំនួនកំពុងតាមចរចាទិញយកអ្នកកីឡាករទាំង១២នាក់នោះផងដែរ។

កីឡាករ Arturo Vidal និង Ivan Rakitic
កីឡាករ Arturo Vidal និង Ivan Rakitic
កីឡាករ Carles Alena
កីឡាករ Carles Alena
កីឡាករ Rafinha
កីឡាករ Rafinha

សម្រាប់កីឡាករ Semedo គឺជាទុនដ៏ធំមួយប្រសិនបើ Barca អាចលក់ចេញបាន ខណៈដែលក្លិបអ្នកមាន Manchester City កំពុងតែចាប់អារម្មណ៍រូបគេ។ ដូចគ្នានេះសម្រាប់កីឡាករ Dembele ក៏ត្រូវបានគេរំពឹងថាអាចនឹងលក់បានថ្លៃផងដែរ។  

កីឡាករ Ousmane Dembele និង Philippe Coutinho
កីឡាករ Ousmane Dembele និង Philippe Coutinho
កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

គួរឲ្យដឹងដែរថាក្លិបដែលកំពុងដឹកនាំដោយលោក Satien មួយនេះបានរបូតពានលីគកំពូល La Liga ទៅឲ្យក្លិប Real Madrid បាត់ទៅហើយនៅរដូវកាលនេះ។ យ៉ាងណាមិញ Barcelona កំពុងតែត្រៀមខ្លួនដើម្បីជួបនឹង Napoli នៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ ពានរង្វាន់ Champions League បន្ទាប់ពីស្មើគ្នា១ទល់១កាលពីជើងទី១៕

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T