បានមែនជើងក្រោមដឹងតែមាំហើយ! Chelsea កំពុងបាញ់រ៉ាដាទៅលើរនាំងការពារឆ្នើមក្រុម At. Madrid ម្នាក់នេះ

//s5.kh1.co/1a/1a788259d12fd7d673e62a563aa475ffc4bc1821.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Chelsea បាញ់រ៉ាដាទៅលើរនាំងការពារឆ្នើមក្រុម At. Madrid កីឡាករ Jose Gimenez

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបតោខៀវ Chelsea កំពុងឃ្លាំមើលសមត្ថភាពរបស់ខ្សែការពារក្រុម Atletico Madrid កីឡាករ Jose Gimenez ដោយអ្នកចាត់ការទូទៅលោក Frank Lampard ចាត់ទុកជម្រើសជាតិអ៊ុយរ៉ាហ្កាយរូបនេះ ជាជម្រើសខ្សែការពារដែលលោកចង់បាននៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lampard កំពុងសម្លឹងរកមើលខ្សែការពារថ្មីៗដើម្បីមកពង្រឹងជើងក្រោមក្នុងក្រុម ជាមួយគ្នានេះ លោកក៏មានគម្រោងបញ្ចេញរនាំងការពារក្នុងក្រុមរបស់លោកមួយចំនួនចេញផងដែរ សម្រាប់ទុក្ខកន្លែងទំនរឲ្យកីឡាករថ្មី។

   កីឡាករ Jose Gimenez
   កីឡាករ Jose Gimenez

បញ្ហាតំបន់ការពារបានធ្វើឲ្យ Chelsea ភ្លាត់ចាញ់ Liverpool ក្នុងលទ្ធផលយ៉ាងក្រាស់ក្រែល ៥ទល់នឹង៣ កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅកីឡដ្ឋាន Anfield ខណៈលទ្ធផលនេះ បានធ្វើឲ្យពួកគេប្រឈមនឹងបាត់បង់តំណែង Top 4 ក្នុងការដណ្ដើមកៅអីទៅលេងក្របខណ្ឌ​ Champions League រដូវកាលក្រោយ។

https://s5.kh1.co/__image/w=650,h=434,q=100/11/1106ee02686eaa2048ab41614157f3a570130e39.png

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត Telegraph កីឡាករ Declan Rice ជាគោលដៅកំពូលរបស់ Chelsea ប៉ុន្តែ West Ham ហាក់មិនចង់លក់គ្រាប់ពេជ្ររបស់ខ្លួនរួបនេះទេ។

  កីឡាករ Declan Rice (ពាក់អាវពណ៌ឈាមជ្រូក)
  កីឡាករ Declan Rice (ពាក់អាវពណ៌ឈាមជ្រូក)

ក្លិបរហស្សនាមញញួរយក្ស ទាមទារ៨០លានផោន (ឬប្រហែល១០២លានដុល្លារ) ឯណោះ សម្រាប់តម្លៃខ្លួនជម្រើសជាតិអង់គ្លេសរូបនេះ តួយ៉ាងគឺចង់បានតែលុយសុទ្ធប៉ុណ្ណោះ មិនត្រូវការឲ្យ Chelsea ដាក់ខ្សែប្រយុទ្ធ Michy Batshuayi និងខ្សែបម្រើ Ross Barkley ក្នុងកិច្ចព្រមព្រៀងជាថ្នូរដោះដូរឡើយ។

 Barkley និង Batshuayi
 Barkley និង Batshuayi

ប្រភពដដែលបានបន្ថែមទៀតថា ទន្ទឹមនឹង Chelsea ហាក់មានការពិបាកនឹងផ្ទេរយក Rice ក្លិបនៅភាគលិចទីក្រុងឡុងដ៍មួយនេះ នៅសល់ជម្រើសបន្ទាប់ទៀត គឺខ្សែការពារ Giminez ដោយបានបញ្ជូនភ្នាក់ងារតាមដានកីឡាកររបស់ខ្លួន ទៅឃ្លាំមើលការប្រកួតរបស់ At.Madrid ប៉ុន្មានប្រកួតមកហើយ។

Lampard ធ្លាប់បង្ហើបប្រាប់ថា លោកចង់បានខ្សែការពារដែលពូកែកាត់បាល់ហោះ ព្រោះលោកចង់ដោះស្រាយបញ្ហា ទម្រង់ការពារបាល់ខ្ពស់ ហើយទាំងនេះវាត្រូវនឹងជំនាញរបស់ Giminez។

   កីឡាករ Jose Gimenez
   កីឡាករ Jose Gimenez

គួរឲ្យដឹងដែរថា ខ្សែការពារវ័យ២៥ឆ្នាំ នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតជាមួយក្លិបយក្សអេស្ប៉ាញ ខណៈតម្លៃទិញផ្ដាច់កុងត្រារបស់គេគឺមិនថោកនោះទេ ពោលគឺ១០៩លានផោន (ឬប្រមាណ ១៣៩លានដុល្លារ) ឯណោះ៕

   កីឡាករ Jose Gimenez
   កីឡាករ Jose Gimenez

ប្រភព.dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T