ទោះមិនទាន់គិតគូថ្ងៃជ័យ តែប៉ុន្មានសន្លឹកនេះ បេនីយុាំង ពិតជាមានក្តីសុខ

//s5.kh1.co/31/3190485122bdade30bffae3b286d920e1e57f2a6.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មកកម្សាន្តនៅតំបន់ធម្មជាតិក្បែរព្រៃភ្នំលើកនេះ កញ្ញា បេនីយុាំង និង គូស្នេហ៍កាន់តែល្អូកល្អើនជាងមុន បង្ហាញកាយវិការផ្អែមល្ហែម ឱបថើបជាមួយនឹងគូស្នេហ៍យ៉ាងមានក្ដីសុខ។

មណ្ឌលគីរី៖ បើទោះបីជាមិនបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈដូចមុនក៏ដោយ តែអតីតតារាសម្ដែងស្រី កញ្ញា បេនីយុាំង កំពុងតែមានជីវិតរស់នៅយ៉ាងមានក្ដី ជាមួយនឹងភាពហ៊ឺហា ជាពិសេសការរកស៊ី ដែលជាអាជីពថ្មីក្រៅពីការងារសិល្បៈរបស់នាង កាន់តែមានភាពល្អប្រសើរជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះជីវិតស្នេហារបស់ តារាស្រីរូបនេះវិញ ក៏កាន់តែមានភាពរលូនទៅមុខ ដោយមានគូស្នេហ៍ដ៏ល្អម្នាក់ បានចូលមកក្នុងឆាកជីវិតរបស់នាង ជាពិសេស តែងតែផ្ដល់សុភមង្គល និងការយកចិត្តទុកដាក់ចំពោះនាង ធ្វើឲ្យកាន់តែមានក្ដីសុខ។

ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា បេនីយុាំង បានបង្ហាញរូបភាពស្វីតៗជាមួយនឹងគូស្នេហ៍ សារជាថ្មី នៅលើបណ្ដាញសង្គម ក្នុងដំណើរកម្សាន្តដ៏រីករាយ ទៅកាន់ខេត្តមណ្ឌលគីរី ដែលនៅក្នុងនោះ នាង និងគូស្នេហ៍ បានបង្ហាញកាយវិការដ៏ស្និទ្ធិស្នាល ឱប និង ថើប គូស្នេហ៍ខ្លួន ពោរពេញដោយក្ដីស្រលាញ់ ដែលមើលទៅពិតជាមានភាពរ៉ូមែនទិកខ្លាំង ក្រោមបរិយាកាសធម្មជាតិ ក្បែរតំបន់ព្រៃភ្នំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនីយុាំង និង គូស្នេហ៍
បេនី យ៉ាំង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T