អាមេរិកចោទប្រកាន់រុស្ស៊ី ថាបាន​ធ្វើតេស្តអាវុធប្រឆាំងផ្កាយរណប នៅទីអវកាស

//s5.kh1.co/ad/addcb7dc8224e4d4432314e0c95cad66c6feb700.jpg
បច្ចេកវិទ្យា

 ២៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បេសកកម្មរបស់ទីក្រុងមូស្គូ គឺធ្វើឡើងក្នុងចេតនា​បង្កការគម្រាមកំហែងសហរដ្ឋអាមេរិក និង​ប្រទេសដទៃទៀត

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិកនិងអង់គ្លេស បានធ្វើការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី​​ ​ចំពោះសកម្មភាពធ្វើតេស្តអាវុធប្រឆាំងប្រព័ន្ធផ្កាយរណបមួយ​នៅ​ទីអវកាស ក៏ដូចជាការដាក់ពង្រាយប្រព័ន្ធអាវុធ ដែល​អាចបង្កការគំរាមកំហែងដល់ផ្កាយរណបរបស់សហរដ្ឋអាមេរិក ​​និងប្រទេសដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កាយរណបប្រទេសចិននិងរុស្ស៊ី ​បាននឹងបង្កការគំរាមកំហែងដល់ផ្កាយរណបប្រទេសផ្សេងទៀត
ផ្កាយរណបប្រទេសចិននិងរុស្ស៊ី ​បាននឹងបង្កការគំរាមកំហែងដល់ផ្កាយរណបប្រទេសផ្សេងទៀត

ដោយឡែកក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ព្រឹត្តិការណ៍កាលពីថ្ងៃទី ១៥ ខែកក្កដា ​គឺពាក់ព័ន្ធទៅនឹងយានអវកាសតូចមួយ ដែល​មាននាទីគ្រាន់តែអង្កេតផ្កាយរណបជាតិមួយពីចម្ងាយដោយប្រើឧបករណ៍ពិសេស ហើយបន្ទាប់មក វាក៏បញ្ជូនព័ត៌មានដែលបាន​ត្រួតពិនិត្យទាំងនោះ ត្រឡប់មកមូលដ្ឋាននៅលើផែនដីវិញ​តែប៉ុណ្ណោះ។ ប៉ុន្តែបើទោះយ៉ាងណាក្តី សហរដ្ឋអាមេរិកបាននិយាយថា សកម្មភាពរបស់រុស្ស៊ី គឺមិន​សមស្របទៅនឹងបេសកកម្ម ដូចដែល​ខ្លួនបាន​អះអាងខាងលើនោះ​ឡើយ។

​អង់គ្លេសបានចោទប្រកាន់រុស្ស៊ី ថា កំពុងប្រែទីអវកាសទៅជាទីកន្លែងប្រឈមមុខដាក់គ្នា
​អង់គ្លេសបានចោទប្រកាន់រុស្ស៊ី ថា កំពុងប្រែទីអវកាសទៅជាទីកន្លែងប្រឈមមុខដាក់គ្នា

​យោងតាមឯកសារយុទ្ធសាស្ត្រអវកាសរបស់​មន្ទីរប៉ង់តាហ្គោន​​ ដែល​ចេញផ្សាយកាលពីខែមុនបានអះអាងថា ប្រទេសចិននិងរុស្ស៊ី​បាននឹងកំពុងបង្កការគំរាមកំហែងជាយុទ្ធសាស្ត្រធំបំផុត ​តាមរយៈការអភិវឌ្ឍ ការធ្វើតេស្ត និងការដាក់ពង្រាយអាវុធប្រឆាំងប្រព័ន្ធផ្កាយរណបជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកឥទ្ធិពល​នៅទីអវកាស ហើយប្រទេសទាំងពីរ ក៏កំពុងប្រែទីអវកាសទៅជាទីកន្លែងប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចដែរ៕

អ្នកជំនាញគោលនយោបាយអវកាសបាននិយាយថា ការព្រួយបារម្ភ​របស់អាមេរិកនិងអង់គ្លេស ចំពោះសកម្មភាពរុស្ស៊ី គឺសមហេតុផល
អ្នកជំនាញគោលនយោបាយអវកាសបាននិយាយថា ការព្រួយបារម្ភ​របស់អាមេរិកនិងអង់គ្លេស ចំពោះសកម្មភាពរុស្ស៊ី គឺសមហេតុផល
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T