នឹកអាយដលអត់? ជីវិតដាញ់ ម៉ូនីកា ពេលនេះ នៅតែមានក្តីសុខ ទោះមានកូន២ក៏ដោយ

//s5.kh1.co/ec/ec697710bd1eb8ab611718c1663f611b37f90457.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ដាញ់ ម៉ូនីកា កំពុងតែធ្វើឲ្យហ្វេនពេញចិត្ត ជាមួយនឹងជីវិតគូរបស់អ្នកនាង បើទោះបីជា រូបនាងមានកូនរួចក្តី តែជីវិតគូនៅតែល្អ។

អូស្ត្រាលី៖ ក៏មានមហាជនជាច្រើន ចាំមិនភ្លេច ពីស្នាដៃសម្តែងដ៏ប៉ិនប្រសប់ ខាងសម្រក់ទឹកភ្នែក ចួលតួសាហាវ ទៅតាមសាច់រឿង ដែលអ្នកនិពន្ធឲ្យធ្វើ ហើយក៏ជាតារាស្រីម្នាក់ ត្រូវបានគេចាត់ទុកថា ជាតារាពូកែសម្តែងខ្លាំង ក្នុងភាពយន្តកម្សត់ៗ ដែលនោះគឺ អ្នកនាង ដាញ់​ ម៉ូនីកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាស្រីរូបនេះ បានចូលក្នុងវិស័យសិល្បៈ តាំងពីក្មេងមកម្ល៉េះ ដោយសារតែ នាងមានសមត្ថភាពសម្តែង តាំងពីដើម ដូច្នេះទើបផលិតករ មិនអាចប្រកែកយកនាង ជាតារាសម្តែងបាននោះទេ។ រហូតនាងធំពេញរូបពេញរាង គឺកាន់តែធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់អ្នកនាង រឹតតែល្បីខ្លាំងទៅៗ ហើយក៏មានភាពយន្តជាច្រើន បានជ្រើសយករូបនាងផងដែរ។

បកមកនិយាយរឿងជីវិតគូវិញ អាចនិយាយបានថា គ្រួសាររបស់ អ្នកនាង ដាញ់ ម៉ូនីកា កាន់តែមានក្តីសុខ មានសុភមង្គលរឹតតែខ្លាំង ក្រោយមានកូន២រួចមក ព្រោះថា អ្នកខ្លះ តែងតែគិតថា នៅពេលមានកូនៗ ចរិតស្វាមី ប្រែប្រួល តែសម្រាប់គូ របស់អ្នកនាង គឺកាន់តែស្រស់បំព្រងទៅមុខរហូត មិនចុះអន់ថយនោះទេ។

ក្នុងនោះ ស្វាមីរបស់អ្នកនាង ក៏តែងយកចិត្តទុកដាក់ មើលថែ និងយកពេលវេលាបន្តិចបន្តួច ដែលសល់ពី ការងារ មកនៅជិតប្រពន្ធ និងកូន ដើម្បីសាងអនុស្សាវរីយ៍ជាមួយគ្នា ឲ្យកាន់តែខ្លាំងជាងមុន។ ហើយជីវិតគូរបស់អ្នកនាង ក៏មានមានអ្នកខ្លះ បានច្រណែននឹងអ្នកនាង ផងដែរ ហើយក៏ជូនពរ ឲ្យគ្រួសារ ចេះស្រលាញ់គ្នា បែបនេះរហូតទៅ៕

គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
គ្រួសារដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T