ក្មេង ២ នាក់ នៅអាហ្វហ្គានីស្ថាន ប្រើ AK-47 បាញ់ឃាតករ​២ នាក់ ​ដែលបានសម្លាប់់ឪពុកម្តាយរបស់ពួកគេ

//s5.kh1.co/d8/d8a15057c685dd65e2de5d61d7d5c7aef3942cb8.jpg
សង្គម

 ២៤-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Qhamar Gul អាយុ ១៥ ឆ្នាំនិងប្អូនរបស់ប្រុសនាងឈ្មោះ Habibullah បានប្រើកាំភ្លើង AK-47 វាយបកទៅវិញ នៅពេលផ្ទះរបស់ពួកគេត្រូវបានសកម្មជនវាយប្រហារ។

អាហ្វហ្គានីស្ថាន៖ ក្មេងស្រីជំទង់ម្នាក់ និងប្អូនប្រុសរបស់នាងបានសម្លាប់សកម្មប្រយុទ្ធតាលីបង់ ២ នាក់ដែលបានសម្លាប់ឪពុកម្តាយរបស់ពួកគេនៅក្នុងខេត្ត Ghor ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យខេត្ត Ghor លោក Arif Aber បានប្រាប់ CNN កាលពីថ្ងៃពុធថា Qhamar Gul អាយុ ១៥ ឆ្នាំនិងប្អូនរបស់ប្រុសនាងឈ្មោះ Habibullah បានប្រើកាំភ្លើង AK-47 វាយបកទៅវិញ នៅពេលផ្ទះរបស់ពួកគេត្រូវបានសកម្មជនវាយប្រហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបដែរថា ឪពុករបស់អ្នកទាំងពីរគឺជាព្រឹទ្ធាចារ្យកុលសម្ព័ន្ធ និងអ្នកគាំទ្ររដ្ឋាភិបាល។ ហើយម្តាយរបស់ពួកគេវិញ ត្រូវបានសម្លាប់ដោយក្រុមបះបោរនៅម៉ោងប្រហែលម៉ោង១ គឺម៉ោងក្នុងស្រុកថ្ងៃទី ១៦ ខែកក្កដា នៅស្រុក Tyora ផងដែរ។

ប្អូនប្រុសរបស់ Qhamar Gul  និង Qhamar Gul
ប្អូនប្រុសរបស់ Qhamar Gul  និង Qhamar Gul

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ សហរដ្ឋអាមេរិក និងតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលកំណត់សក្តានុពលនៃការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។

កិច្ចព្រមព្រៀងដើម្បីនាំមកនូវសន្តិភាពដល់ប្រទេសអាហ្វហ្គានីស្ថាន និងបង្ហាញពីការប្តេជ្ញាចិត្តពីសហរដ្ឋអាមេរិក និងតាលីបង់ទាក់ទងទៅនឹងការដកកងទ័ពការប្រឆាំងភេរវកម្មនិងកិច្ចពិភាក្សារវាងអាហ្វហ្គានីស្ថានក្នុងគោលបំណងនាំមកនូវ “ បញ្ឈប់ធ្វើសង្រ្គាមជាអចិន្ត្រៃយ៍និងសន្តិភាព” ។

ទោះយ៉ាងណានៅក្នុងខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះពួកតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់អាមេរិកដល់កម្រិតខ្លាំងជាងមុន បើយោងតាមទិន្នន័យដែលបានផ្តល់ឱ្យអធិការដ្ឋាន ពិសេសរបស់មន្ទីរបញ្ជាការសម្រាប់អាហ្វហ្គានីស្ថាន។ ប៉ុន្តែនៅប្រទេសអាហ្វហ្គានីស្ថាននៅតែមានការវាយប្រហារឥតឈប់ឈរទៅលើកម្លាំងការពារជាតិនិងសន្តិសុខជាតិអាហ្វហ្គានីស្ថានក៏ដោយក៏នៅថ្ងៃទី ១៤ ខែកក្កដា មន្ទីរបញ្ជាការបានប្រកាសថាសហរដ្ឋអាមេរិកបានដកទ័ពចេញពីមូលដ្ឋានចំនួន ៥ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានកាត់បន្ថយទំហំនៃកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសនេះ៕

ប្រភព:CNN

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T