តោះ! មកមើលការប្រកួតដែល Pacquiao សន្លប់បាត់មាត់ឈឹង មិនគួរឲ្យជឿ (មានវីដេអូ)

//s5.kh1.co/e3/e3fa6c8aab950e46e13b5e428c777e074090e5c8.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតដែលឈឺចាប់បំផុតសម្រាប់ Manny Pacquiao

បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់ស្តេចប្រដាល់ជនជាតិហ្វីលីពីន Manny Pacquiao ដែលធ្លាប់យកឈ្នះកីឡាករលំដាប់ពិភពលោកជាច្រើន និងជាម្ចាស់ជើងឯកពិភពលោក៨ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កណ្តាប់ដៃរបស់ Pacquiao
កណ្តាប់ដៃរបស់ Pacquiao

កណ្តាប់ដៃដ៏រហ័សហើយធ្ងន់ ព្រមទាំងបច្ចេកទេសគេចយ៉ាងលឿន មិនងាយមានអ្នកណាយកឈ្នះ Pacquiao ឡើយ។ Pacquiao ធ្លាប់ប្រកួតជាមួយស្តេចប្រដាល់របស់អាមេរិក Floyd ២ដង ដែលជាការប្រកួតកក្រើកពិភពលោកពុំធ្លាប់មាន ប៉ុន្តែមិនអាចដណ្តើមជ័យជម្នះពីកីឡាករថយពេញសង្វៀននេះឡើយ។

Pacquiao និង Floyd
Pacquiao និង Floyd

កីឡាកររូបនេះមិនងាយមានអ្នកណាផ្តួលឲ្យគេសន្លប់ណាស់ តែប្រិយមិត្តនៅចាំការជំនួបលើកទី៤រវាង Manny Pacquiao និង Juan Manuel Marquez កាលពីឆ្នាំ២០១៦ដែរទេ ដែលជាការប្រកួតបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ស្តេចប្រដាល់ហ្វីលីពីន។

ជំនួបលើកទី៤រវាង Pacquiao និង​ Marquez
ជំនួបលើកទី៤រវាង Pacquiao និង​ Marquez

ការប្រកួតបានតែ៦ទឹកប៉ុណ្ណោះ Marquez​ បានប្រើកណ្តាប់ដៃស្តាំរបស់ខ្លួនវាយចូលពេញ ធ្វើឲ្យ Pacquiao សន្លប់បាត់មាត់មិនគួរឲ្យជឿ។ យ៉ាងណាក៏ដោយ ការព្យាយាមសងសឹករបស់ Marquez បានសម្រេច ក្រោយបរាជ័យ៣ជំនួបមុនៗ​៕

ចង់ឃើញការសន្លប់របស់ Pacquiao ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ នៃការប្រកួត
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T