មកមើល Aguero ធ្វើអ្វីខ្លះដើម្បីឲ្យរូបគេជាទាន់ការប្រកួត Champions League ខាងមុខ

//s5.kh1.co/82/8296083b2cca68baa61688965367162b6214dd48.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Aguero កំពុងព្យាមយាមហ្វឹកហាត់ធ្វេដងដើម្បីឲ្យរូបគេជាទាន់ការប្រកួត Champions League ខាងមុខ

បរទេស៖ ខ្សែប្រយុទ្ធជួរមុខ Sergio Aguero របស់ក្លិប Manchester City កំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឲ្យជាទាន់ការប្រកួត UEFA Champions League ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Aguero
  កីឡាករ Sergio Aguero

Aguero បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរពេលប៉ះជាមួយក្លិប Burnley កាលពីខែមុន ដោយត្រូវបានបញ្ជូនទៅធ្វើការវះកាត់នៅទីក្រុង Barcelona ប្រទេសអេស៉្បាញ។ ចាប់តាំងពីពេលនោះមករូបគេបានបាត់បង់ការប្រកួតចំនួន៩លើក មកហើយជាមួយ Man City ហើយនៅពេលនេះកីឡាករវ័យ៣២ឆ្នាំរូបនេះបានធូរស្បើយច្រើនហើយ។ 

 កីឡាករ Sergio Aguero
 កីឡាករ Sergio Aguero

ជាក់ស្តែង Aguero កំពុងតែព្យាយាមយ៉ាងខ្លាំងដោយធ្វើការហ្វឹកហាត់៣ដងឯណោះក្នុងមួយថ្ងៃ ក្នុងនោះរូបគេកំពុង ព្យាយាមក្នុងការធាក់កង់ និងសង្ឃឹមថាអាចរត់បាននៅប៉ុន្មានថ្ងៃទៀតនេះ។ គួរឲ្យដឹងដែរថា Man City កំពុងតែដាក់គោលដៅធំដើម្បីធ្វើយ៉ាងណាឲ្យឈ្នះពាន Champions League រដូវកាលនេះឲ្យបាន ដោយនឹងត្រូវប៉ះជាមួយ Real Madrid ជើងទី២នៅដើមខែក្រោយនេះ បន្ទាប់ពីបានយកឈ្នះក្លិបមួយនេះដោយលទ្ធផល១ទល់នឹង២កាលពីជើងទី១នោះ៕

 កីឡាករ Sergio Aguero
 កីឡាករ Sergio Aguero

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T