សំណើរបើកច្រកព្រំដែនថ្មីរវាងកម្ពុជា និងប្រទេសឡាវកើត​ឡើង​​​ក្រោមហេតុផល​នេះ

//s5.kh1.co/f0/f08fdefa499509960d9a5576f2e3fd73f02f7170.jpg
សង្គម

 ២៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរក្នុងខេត្ត Attapeu របស់ប្រទេសឡាវ និងអាជ្ញាធរក្នុងខេត្តរតនគីរីរបស់ប្រទេសកម្ពុជាបានធ្វើការស្ទង់មតិ​មួយស្តីពី​លទ្ធភាព​នៃការបើកច្រកព្រំដែនទ្វេភាគីថ្មីមួយ

ឡាវ៖ អាជ្ញាធរក្នុងខេត្ត Attapeu របស់ប្រទេសឡាវ និងសមភាគីរបស់ខ្លួននៅក្នុងខេត្តរតនគីរី នៃកម្ពុជា បានធ្វើការស្ទង់មតិមួយស្តីពីលទ្ធភាពនៃការបើកច្រកព្រំដែនទ្វេភាគីថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Khmer Times លទ្ធភាពនៃការត្រួតពិនិត្យព្រំដែនថ្មីត្រូវបានលើកឡើងនៅក្នុងសន្និសីទ​សារព័ត៌មានមួយដែលធ្វើឡើងកាលពីពេលថ្មីកន្លងទៅនេះនៅទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផល និងសមិទ្ធិផល​របស់រដ្ឋបាលខេត្តរតនគិរី។

លោក ថង សាវុន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តនេះមិនមានផ្លូវតភ្ជាប់​ជាមួយ​ប្រទេស​ឡាវទេ ហើយផ្លូវតភ្ជាប់គ្នាអាចជួយបំពេញសេចក្តីត្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ។

ច្រកទ្វារអន្តរជាតិ Nongnokheane-Trapaing Kriel របស់កម្ពុជា-ឡាវ
ច្រកទ្វារអន្តរជាតិ Nongnokheane-Trapaing Kriel របស់កម្ពុជា-ឡាវ

មន្ត្រីខេត្តទាំងសងខាង គ្រោងនឹងស្នើសុំការយល់ព្រមពីរដ្ឋាភិបាល​រៀងៗខ្លួនសម្រាប់ការបើកច្រក​ព្រំដែនទ្វេភាគី​ថ្មីនេះ។ ប្រសិនបើគម្រោងបើកច្រកព្រំដែននឹងកើតឡើង វានឹងពង្រឹងពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍របស់​ប្រទេសទាំង​សងខាង។

ប្រជាជនកម្ពុជាសង្ឃឹមថា នឹងនាំចេញផលិតផលកសិកម្មទៅកាន់​ប្រទេសឡាវពីខេត្តរតនគីរីដែលបច្ចុប្បន្ននេះ​ការនាំចេញ​ផលិតផល​កសិកម្មចំនួន ៨៧,០០០ តោនទៅកាន់ប្រទេសចិនតាមរយៈព្រំដែនរបស់ឡាវ និងប្រទេស​វៀតណាម។ ជាមួយនឹងព្រំដែនថ្មីនេះ ប្រទេសឡាវអាចនឹងដើរតួនាទីជាច្រកមួយ​ផ្សេងទៀតសម្រាប់​ការសម្រប​សម្រួល​ការនាំចេញ​របស់កម្ពុជា។

ភាពតានតឹងក៏ធ្លាប់បានកើនឡើងនៅតាមព្រំដែនរវាងប្រទេសឡាវ និងប្រទេសកម្ពុជាកាលពីឆ្នាំមុនលើតំបន់មួយដែល​ការបោះបង្គោលព្រំដែនមិនទាន់ត្រូវបានអនុវត្ត។ ភាពតានតឹងរវាងប្រទេសទាំងពីរក៏បានចាប់​ផ្តើមធូរស្រាលឡើងវិញ​នៅថ្ងៃទី ១១ សីហា នៅពេលកងទ័ពឡាវ និងកម្ពុជាបានប្រឈមមុខដាក់គ្នានៅតំបន់តាមបណ្តោយព្រំដែន។

រូបតំណាង
រូបតំណាង

ទោះយ៉ាងណាក្ដី ស្ថានការណ៍ត្រូវបានស្ងប់ស្ងាត់ទៅវិញយ៉ាងឆាប់រហ័សបន្ទាប់ពីមេដឹកនាំមកពី​ប្រទេសទាំងពីរបាន​ជួបចរចារគ្នានៅថ្ងៃទី ២៤ ខែសីហាដោយនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានធ្វើដំណើរ​តាម​ជើងយន្តហោះមកកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ។

ចាប់តាំងពីពេលនោះមកប្រទេសឡាវ បានបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា​ដោយបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាកាលពីដើមឆ្នាំនេះទៀតផង។

គួរបញ្ជាក់ផងដែរថា ច្រកទ្វារអន្តរជាតិ Nongnokheane-Trapaing Kriel ដែលភ្ជាប់ពីប្រទេសឡាវ និងកម្ពុជាបាន​បើកជាផ្លូវការនៅឆ្នាំ ២០១៧ ៕

រូបតំណាង
រូបតំណាង

ប្រភពព័ត៌មាន៖ The Laotian Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T