យល់​ដឹង​៖ ទំនាក់​ទំនងស្នេហា ​គឺ​កើ​តឡើង ​រវាង​មនុស្សពីរនាក់ តែ​ប្រសិន​បើ​មាន​ជន​ទី​៣​ ទំនាក់​ទំនាក់​នោះ ​ក៏​ត្រូវ​បញ្ចប់​ ហើយ​បើ​សួរ​ថា ​តើ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ ម្ខាងណា​ចិត្ត​ដាច់​ជាង ភាគ​ច្រើន​គឺខាង​ស្រី ​មាន​ចិត្ត​ដាច់​ជាង ​ខាង​ប្រុស​? ក៏ប៉ុន្តែប្រសិនបើ​សួរថា ​​រវាង​មនុស្ស​ស្រី ​និង​មនុស្ស​ប្រុស ​តើ​ម្ខាង​ណា​ឆាប់​មាន ​អ្នក​ថ្មីជាង នៅ​ពេល​ដែលបែក​គ្នាហើយ?

រូបតំណាង

ជា​ទូទៅ​ គេសង្កេត​ឃើញ​ថា ភាគ​ច្រើន​នៃ ​មនុស្ស​ប្រុស ​នៅ​ពេល​ដែលបែក​បាក់ ​ជាមួយ​នឹង ​សង្សារ​ហើយ គឺ​តែង​រក​បាន​ដៃគូថ្មី ​និង​បង្កើ​ត​ទំនាក់​ទំនង​ថ្មី​ លឿន​ជាង​មនុស្ស​ស្រី ​ក៏ព្រោះ​តែ​ខាង​ប្រុស អាច​ថា​​ងាយ​នឹង ​​រំសាយ​អារម្មណ៍ ​ជាង​មនុស្ស​ស្រី ឬ​ក៏​អាច​និយាយ​បាន​ថា​ មនុស្សប្រុស​​មាន​ចិត្ត​សាវា​ ជាង​មនុស្ស​ស្រី​បន្តិច​។

រូបតំណាង

ចំពោះ​​មនុស្ស​ស្រី​វិញ​ បើ​ទោះបី​ជា ​បែកបាក់​សង្សារហើយ​ក៏​ដោយ ​ក៏មិនឆាប់​ទទួល​យក​ អ្នក​ថ្មី​ភ្លាម​ដែរ។ ព្រោះធម្មតា​​មនុស្សស្រី ​ក្នុង​ទំនាក់​ទំនង​ស្នេហាមួយៗ គឺ​នាង​ច្បាស់​លាស់ ហើយ​​​ប្រើ​អារម្មណ៍ មនោសញ្ចេតនា​ខ្លាំង ​ជាងមនុស្ស​ប្រុស​។ ពោល​គឺ​នាងឲ្យ ក្តី​ស្រលាញ់ស្ទើ​តែ​ អស់​ពី​ខ្លួន​ទៅ​ឲ្យ​ មនុស្ស​ដែល​នាង​ស្រលាញ់​​ ពេល​ខ្លះ​ស្រលាញ់ បារម្ភពី​គេ​ខ្លាំង ​រហូត​ដល់​ថ្នាក់ ​ភ្លេច​ស្រលាញ់ ​ខ្លួន​ឯង​ក៏​មាន​ដែរ។

រូបតំណាង

ដូច្នេះហើយ ​នៅ​ពេល​ដែល បែក​​បាក់ស្នេហា​ភ្លាម​ៗ ទោះ​បី​មាន​អ្នក​ថ្មី ​តាមចែចង់ ​លួង​លោម​រូប​នាង​ យ៉ាង​ណាក៏នាង ​មិន​ទទួល​យក ​អ្នក​ថ្មី​ភ្លាមៗ​ដែរ។ ព្រោះ​នាង​ត្រូវ​ការ​គម្លាត​ធ្វើ​ចិត្ត​ ​សម្រាប់​ខ្លួន​ឯង និងត្រូវ​ការ​ពេល​វេលា​ ដើម្បី​ប្រាកដ​ថា ​អាច​បំភេ្លច​អ្នក​ចាស់ ​បាន​ទាំង​ស្រុង​ទើប​នាង ​បើ​ក​ចិត្ត​ទទួលយក​អ្នក​ថ្មី​។

រូបតំណាង

ខុស​ពី​មនុស្ស​ប្រុស ​នៅ​ពេល​ដែល​បែក​បាក់ ​ស្នេហា​ភ្លាម​ៗ ពេល​ខ្លះ​រូប​គេ​អាច​នឹង ​មាន​អារម្មណ៍​ថាធម្មតា គ្មាន​ការ​ឈឺចាប់​ និង​​​ធូរ​ស្រាល ហើយ​ក៏​បន្ត​ទាក់​ទង នឹង​នារី​ផ្សេង​ភ្លាម​ៗ។ ក៏ប៉ុន្តែ​ បាន​ត្រឹមមួយ​​រយៈពេល​​ គេក៏​នឹង​ចាប់​ផ្តើម មាន​អារម្មណ៍​នឹក​អ្នក​ចាស់ ចង់​វិល​រក​អ្នក​ចាស់ នៅ​ពេល​ដែល​អ្នក​ថ្មី ​មិន​ល្អ​ដូច​អ្នក​ចាស់ នេះ​ហើយ​ជា​អារម្មណ៍ ​ច្របូកច្របល់​បញ្ចូល​គ្នា ដែល​មនុស្ស​ប្រុសមួយ​ចំនួន​ តែង​តែ​ជួប​ប្រទះ គឺ​អារម្មណ៍មិន​ដាច់​ស្រឡះ។ ពោល​មនុស្សប្រុ​ស មួយ​ចំនួន​តែង​យល់​​ថា ​ខ្លួន​ខ្លាំងអាច​កាត់​ចិត្ត ​ពី​អ្នក​ចាស់បាន តែការ​ពិត ​មិនមែន​នោះ​ទេ ជ្រើ​ស​រើស ​អ្នក​ថ្មីគ្រាន់​​តែ​បន្លំ​អារម្មណ៍ ​មួយ​ឆាវ ឬពេល​ខ្លះ​ គ្រាន់​តែ​ចង់​បង្អួត ​អ្នក​ចាស់​តែប៉ុណ្ណោះ​។  ​

រូបតំណាង

ជា​រួម​កា​ររៀប​រាប់​ខាងលើ​ យើង​មិន​អាចយក​មក​សន្និដ្ឋាន​ បានច្បាស់​ពិតប្រាកដ ​​១០០ភាគរយ ​ថា​ពិ​តជា​បែបនេះ ​មែន​នោះ​ទេ​ តែការ​លើកឡើង​នេះ ​គឺ​ផ្អែក​លើ​អត្តចរឹក​ និង​តថភាព​ជាក់​ស្តែង​ ដែល​កើត​ឡើង ​ក្នុង​សង្គម​បច្ចុប្បន្ន​ ដែល​គេសង្កេត​ឃើញ​ថា​ មនុស្ស​ប្រុស​ភាគ​ច្រើន ​​មាន​ចិត្ត​សាវា ច្រើន​ជាងមនុស្ស​ស្រី​ ហើយ​ក៏​មាន​ចិត្ត ​ឆាប់នឿយណាយ ​ជា​មួយ​ដៃគូរបស់​ខ្លួន​ ជាង​មនុស្ស​ស្រី​ផងដែរ​៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ