Sam Yuranunt និងភរិយា ចាស់ៗអស់ហើយ នៅស្វីតដដែល

//s5.kh1.co/b7/b75721ed8b96c03cac05386dbb7e2cf84031b42f.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនច្រណែនទៅ បើតារាសម្ដែងជើងចាស់ប្រុស Sam Yuranunt និងភរិយានៅតែល្អូកល្អើននឹងគ្នា ស្អឹតរមួយតជាងស្ករតាំងម៉ែបែបនេះ ក្មេងៗល្មមៗអែបគៀនហើយ។

ថៃ៖ កំពូលតារាសម្ដែងជើងចាស់ ដែលបានប្រឡូកក្នុងវិស័យភាពយន្តថៃ រយៈពេលជាង ២០ឆ្នាំមកនេះ តារាប្រុស Sam Yuranunt នៅតែមានប្រជាប្រិយភាពខ្លាំងដដែល ពិសេស រូបសម្បត្តិរបស់លោកផ្ទាល់គឺនៅតែសង្ហាមិនប្ដូរ បើទោះបីជាពេលនេះ លោកមានវ័យជ្រេក្បែរ ៦០ឆ្នាំទៅហើយក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកងាក មកមើលអំពីជីវិតគ្រួសាររបស់តារាប្រុសសាច់ចាំរូបនេះវិញ យើងឃើញថា ចំណង ស្នេហ៍រវាងលោក និង ភរិយាបណ្ដូចិត្តរបស់លោក បានចាប់ដៃសាងគ្រួសារជាមួយគ្នាយូរឆ្នាំ រហូតមានកូនធំៗជិតក្រមុំកម្លោះ អស់ទៅហើយក៏ពិតមែន ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ នៅតែឆ្លៀតពេលវេលា លំហែជាមួយភរិយាទៅ ទទួលទានអាហារឆ្ងាញ់ៗ មើលបរិយាកាសល្អៗ ជាមួយគ្នា យ៉ាងរ៉ូមែនទិក មិនឲ្យចាញ់គូស្នេហ៍វ័យក្មេង ស្រករក្រោយឡើយ។

ដោយតាមរយៈរូបភាពដ៏សែន ផ្អែមល្ហែមអស់ទាំងនោះ ដែលបង្ហោះនៅលើគណនីអ៊ីនស្តាក្រាមរបស់តារាប្រុសរូបនេះ មានអ្នកគាំទ្រជាច្រើន បាននាំគ្នា សរសើរអំពីចំណងទំនាក់ទំនងរបស់ប្ដីប្រពន្ធវ័យចំណាស់មួយគូនេះមិនដាច់ពីមាត់ ពិសេសក្មេងៗល្មមៗអាចឃើញហើយសុំខ្មាសក៏ថាបានដែរ៕

ទស្សនារូបភាពខាងក្រោម៖

Sam Yuranunt
Sam Yuranunt
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Sam Yuranunt និងភរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T