ចំណុចទី១១កប់សារីណាស់! នេះជា១១ចំណុចដែលអ្នកប្រហែលមិនដែលធ្លាប់បានដឹងពីតារាឆ្នើម Greenwood

//s5.kh1.co/c1/c1b9ad608cab6d07cac6dcadab7507186e7e5d19.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

១១ចំណុចដែលអ្នកប្រហែលមិនដែលធ្លាប់បានដឹងពីតារាឆ្មើម Greenwood

អង់គ្លេស៖ កីឡាករវ័យក្មេង Mason Greenwood កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អឥតខ្ចោះនៅក្នុងរដូវកាលនេះជាមួយក្លិបបិសាចក្រហម Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

ហើយខាងក្រោមនេះជា១១ចំណុចដែលអ្នកប្រហែលមិនដែលធ្លាប់បានដឹងពីតារាឆ្នើមវ័យ១៨ឆ្នាំរូបនេះ៖​

១.  ទាំងជើងឆ្វេងនិងជើងស្តាំរបស់ Greenwood ខ្លាំងប្រហាក់ប្រហែលគ្នា។

២. កីឡាករកំពូលល្បឿនរូបនេះបំបែកកំណត់ត្រាជាកីឡាកររត់លឿនជាងគេក្នុងចំណោមយុវជនរបស់ជម្រើសជាតិអង់គ្លេស។

៣. រូបគេជាកីឡាករវ័យក្មេងបំផុតដែលអាចរកគ្រាប់បាល់បាននៅក្នុងពានលំដាប់កំពូលរបស់អឺរ៉ុប (ពោលគឺពេល Man Utd ប៉ះក្លិប Astana នៅ Europa League ឆ្នាំមុន)។

៤. Greenwood ជាកីឡាករវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រក្លិប Man Utd អាចបានចូលលេងនៅ Champions League

៥. ចូលលេងឲ្យ Man Utd តាំងពីអាយុ៦ឆ្នាំ។

៦. រកបានគ្រាប់ទី១ឲ្យ Man Utd ពេលប៉ះគូរប្រជែងចាស់វស្សា Leeds United

៧. ផ្លោះពី U-16 ទៅលេងឲ្យ U-18 នៅពេលដែលមានអាយុមិនដល់១៦ឆ្នាំផងនោះ

៨. រូបគេមិនមែនជាអត្តពលិកទី១ក្នុងគ្រួសារនោះទេ​ ពោលគឺបងស្រីរបស់គេក៏ជាអ្នករត់ប្រណាំងអាជីពម្នាក់ផងដែរ

៩. សម្រាប់រដូវកាលដំបូងជាមួយឈុតធំរបស់ Man Utd រូបគេរកបាន១៧គ្រាប់ ស្មើនឹងឯតទគ្គកម្ម  របស់កីឡាករ Wayne Rooney​ ។

១០. រកគ្រាប់បានច្រើនជាង Cristiano Ronaldo បើគិតពីការបង្ហាញខ្លួនក្នុងរដូវកាលដំបូងឲ្យ Man Utd ដូចគ្នានោះ

១១. នៅអាយុ៦ឆ្នាំ Greenwood ជួយឲ្យក្លិប Idle Juniors នៅស្រុកកំណើតឈ្នះ១៦ទល់នឹង១ ដោយរូបគេម្នាក់ឯងជាអ្នកស៊ុតចូលទាំង១៦គ្រាប់នោះ៕

  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T