តោះ! មកស្តាប់ពីមហិច្ឆតាក្មួយបង្កើត ឡៅ ចន្ទ្រា ដែលកំពុងទទួលបានការសរសើរពីពុកម៉ែបងប្អូន (មានវីដេអូ)

//s5.kh1.co/e1/e14c8b572ae5a522b7985b9c5069448215042efa.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឡៅ សៃណេត កំពុងបង្ហាញឲ្យមហាជនបានឃើញនូវមហិច្ឆតារបស់ខ្លួន

ភ្នំពេញ៖ កីឡាករវ័យក្មេង ឡៅ សៃណេត ដែលត្រូវជាក្មួយបង្កើតរបស់នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា កំពុងទទួលបានការគាំទ្រ ដោយសារទេពកោសល្យនៅលើសង្វៀនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឡៅ សៃណេត (ក្រហម)
កីឡាករ ឡៅ សៃណេត (ក្រហម)

សៃណេត ធ្លាប់ប្រកួតចំនួន៣ដង ក្នុងនោះឈ្នះទាំង៣ និងផ្តួលដៃគូឲ្យសន្លប់រហូតដល់ទៅ២ដង។ កីឡាករវ័យក្មេងចិត្តធំ គីឡូ៤៥ ដែលវ៉ៃមិនចេះដើរថយ បានប្រាប់ក្នុងវីដេអូសម្ភាស៍ជាច្រើនអំពីដើមហេតុដែលមកប្រឡូកក្នុងសង្វៀន និងគោលបំណងរបស់គេនាពេលអនាគត។

ឡៅ ចន្ទ្រា កំពុងឲ្យទឹកក្មួយ
ឡៅ ចន្ទ្រា កំពុងឲ្យទឹកក្មួយ

សៃណេត ថាបានជាចង់ឡើងវ៉ៃ ដោយសារគេឃើញពូរបស់គេ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងការជម្រុញពីឪពុក ទើបសម្រេចចិត្តមកហាត់ប្រដាល់។ បន្ថែមលើសពីនេះ សៃណេត ចង់សាងភាពល្បីល្បាញរបស់ខ្លួនឲ្យដូចពូរបស់គេទាំង២ និងប្តេជ្ញាតស៊ូខំប្រឹងប្រែង ដើម្បីសម្រេចក្តីស្រមៃឲ្យបាន៕ 

ចង់ស្តាប់សម្តីផ្ទាល់របស់កីឡាករវ័យក្មេងរូបនេះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T