នេះជារឿងដ៏ស្រឡាំងកាំង ដែលមិននឹកស្មានដល់ ដោយសារតែ បុរសម្នាក់ព្យាយាមសុំស្នេហ៍នារី ម្នាក់តាមរយៈការដាក់ បង្ហាញរូបភាពរបស់ខ្លួនដែលកាន់ មេក្រូ និងសរសេរថា ជីង (Luo Jing) ខ្ញុំស្រឡាញ់អ្នក នៅលើផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្មដ៏ធំ។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា យីន (Yin) អាយុ ២៩ឆ្នាំ ជាអ្នកឌេគ័រ និងធ្វើការឲ្យក្រុមហ៊ុនរបស់ Guangrong ។ យ៉ាងណាមិញ យីន បានជួបនឹងជីង ដោយចៃដន្យក្នុង កម្មវិធីជប់លៀងមួយរបស់ក្រុមហ៊ុន កាលពី៥ខែមុន និងចាប់ផ្ដើមលង់ស្រឡាញ់នាងយ៉ាងងប់ងល់។ ដោយសារតែ ការងាររបស់យីន មានទំនាក់ទំងជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យវត្ថុមក យីនក៏បានស្នើរសុំឲ្យក្រុមហ៊ុននេះ ធ្វើការចែករំលែកទុកកន្លែងខ្លះ សម្រាប់ការប្រកាសស្នេហ៍របស់ខ្លួន ទៅនារីដែលខ្លួនស្រឡាញ់នោះ។ សម្រាប់ផ្ទាំងប៉ាណូនេះ ត្រូវបានបុរសនេះ ធ្វើឡើងជា៤ ផ្ទាំង និងបានដាក់នៅ លើអគារ Guangrong Tiandi និងផ្សេងៗទៀត នៅតាមស្ថានីយ៍រថភ្លើង។

នៅក្នុងនោះ នារីដែលបុរសនេះ ប្រកាសថាស្រឡាញ់យ៉ាងក្ដែងៗនេះ បាននិយាយថាខ្លួនពិតជា ស្រឡាំងកាំង និង មានសំពាធជាខ្លាំង ដោយសារតែនេះជាទង្វើរដ៏គួរឲ្យខ្មាស់គេ។ ចំណែកឯក្រុមហ៊ុនអចលនទ្រព្យ ក៏មិនមានបញ្ហាអ្វីនោះដែរ ដោយសារតែសកម្មភាពបែបនេះ អាចជួយផ្សព្វផ្សាយដល់ខ្លួនផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ក្នុងការដែលប្រកាសស្នេហ៍ជាសាធារណៈ បែបនេះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]