ដើម្បីចងជើង Aubameyang ឲ្យនៅបន្ត Arsenal គ្រោងដំឡើងប្រាក់ពលកម្មឲ្យជើងស៊ុតរូបនេះរហូតដល់…

//s5.kh1.co/c8/c8b0f5d890c1355c35d640c7058b470f8a5196d5.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីចងជើង Aubameyang ឲ្យនៅបន្ត Arsenal គ្រោងដំឡើងប្រាក់ពលកម្មឲ្យជើងស៊ុតរូបនេះរហូតដល់ ៣១ម៉ឺនដុល្លារ ក្នុងសប្ដាហ៍

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានត្រៀមរួចរាល់ ក្នុងការដំឡើងប្រាក់ពលកម្មកីឡាករ Pierre-Emerick Aubameyang ឡើងដល់២៥ម៉ឺនផោន (ឬប្រមាណ ៣១ម៉ឺនដុល្លារ) ក្នុងសប្ដាហ៍ ដើម្បីចងជើងខ្សែប្រយុទ្ធរូបនេះ ឲ្យនៅកីឡដ្ឋាន Emirates បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

កុងត្រាបច្ចុប្បន្នរបស់ Aubameyang នៅមានសុពលភាពត្រឹម១២ខែទៀតប៉ុណ្ណោះ ខណៈអ្នកចាត់ការទូទៅលោក Mikel Arteta មានបំណងចង់រក្សាជម្រើសជាតិកាបុងរូបនេះ ឲ្យបន្តធ្វើជាខ្សែប្រយុទ្ធជួរមុខ ក្នុងក្រុមរបស់លោកនៅរដូវកាលក្រោយៗទៀត។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Telegraph ក្លិបកាំភ្លើងធំ គ្រោងដំឡើងថ្លៃឈ្នួលនឿយហត់របស់ Aubameyang ដែលទទួលបានបច្ចុប្បន្ន ពី ១សែន៩ម៉ឺន៨ពាន់ផោន ក្នុងសប្ដាហ៍ ឡើងដល់ ២សែន៥ម៉ឺនផោន ក្នុង១សប្ដាហ៍ ដើម្បីឲ្យជើងស៊ុតរូបនេះ យល់ព្រមបន្តកុងត្រាថ្មី។

យ៉ាងណាមិញ កំឡុងពេល Aubameyang មិនទាន់ព្រមព្រៀងកុងត្រាថ្មីនេះ មានក្លិបចំនួន២ គ្រោងឆ្មក់យករូបគេ ចេញពី Arsenal ក្នុងនោះរួមមានក្លិបអ្នកមានបុណ្យ Barcelona នឹងក្លិបយក្សអ៊ីតាលី Inter Milan ។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

គួររម្លឹកថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានផ្ទេរពីក្លិប Dormund មកកាន់ភាគខាងជើងទីក្រុងឡុងដ៍ បាន២ឆ្នាំហើយ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន ១០៧ប្រកួត ស៊ុតបញ្ចូលទីបាន៦៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៤ដង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T