គម្រោងដ៏អស្ចារ្យមួយនឹងបង្កើត មន្ទីរពិសោធន៍នៅក្រោមសមុទ្រដំបូងគេ នៅលើពិភពលោក

//s5.kh1.co/51/51b2889369e574188813a1c64ef6ac511d422520.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មន្ទីរពិសោធន៍ដ៏ទំនើប ដែលមានទំហំ៣៧១ម៉ែត្រការ៉េ ដែលស្ថិតនៅក្រោមទឹក ក្បែរឆ្នេរសមុទ្រ Curaçao ដែលផ្ដល់ជាផ្ទះសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ មកពីជុំវិញពិភពលោក។

បរទេស៖ ដោយស្ថិតនៅជម្រៅ១៨.២៨ម៉ែត្រពីក្រោមផ្ទៃសមុទ្រ Caribbean Sea លោក Fabien Cousteau ដែលជាជលាជន និងអ្នករចនាឧស្សាហកម្ម លោក Yves Béhar កំពុងប្រមើមើលស្ថានីយស្រាវជ្រាវក្រោមទឹក និងជាកន្លែងស្នាក់នៅដ៏ធំបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Yves Behar (ឆ្វេង) និងលោក Fabien Cousteau (ស្ដាំ)
លោក Yves Behar (ឆ្វេង) និងលោក Fabien Cousteau (ស្ដាំ)

អ្នកទាំងពីរបានបង្ហាញមន្ទីរពិសោធន៍ដ៏ទំនើប ដែលមានទំហំ៣៧១ម៉ែត្រការ៉េ ដែលស្ថិតនៅក្រោមទឹក ក្បែរឆ្នេរសមុទ្រ Curaçao ដែលផ្ដល់ជាផ្ទះសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ មកពីជុំវិញពិភពលោក ដើម្បីសិក្សាពីមហាសមុទ្រ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងចំពោះរបកគំហើញឱសថផងដែរ។ ត្រូវបានរចនាឡើងជារាងរង្វង់ដែលមានពីរជាន់ និងស្ថិតក្រោមសមុទ្រ គម្រោង Proteus ត្រូវបានបង្កើតដោយមានមន្ទីរពិសោធន៍ជាច្រើន ទីស្នាក់ការផ្ទាល់ខ្លួន បន្ទប់វេជ្ជសាស្ត្រ និងកន្លែងសម្រាប់ចេញទៅហែលទឹកនៅក្រោមសមុទ្រផងដែរ។

ដំណើរការដោយប្រើថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងការបំលែងថាមពលកម្ដៅសមុទ្រ រចនាសម្ព័ន្ធទាំងនេះក៏នឹងមានផ្ទះកញ្ចក់ក្រោមទឹកដំបូងគេ សម្រាប់ដាំដំណាំ ក៏ដូចជាកន្លែងផលិតវីដេអូផងដែរ។

គម្រោង Proteus​ ដែលបង្កើតមន្ទីរពិសោធន៍នៅក្រោមសមុទ្រ
គម្រោង Proteus​ ដែលបង្កើតមន្ទីរពិសោធន៍នៅក្រោមសមុទ្រ
គម្រោង Proteus​ ដែលបង្កើតមន្ទីរពិសោធន៍នៅក្រោមសមុទ្រ
គម្រោង Proteus​ ដែលបង្កើតមន្ទីរពិសោធន៍នៅក្រោមសមុទ្រ

​គម្រោង Proteus នេះមានបំណងធ្វើជាកន្លែងពិសោធន៍នៅក្រោមទឹក ឲ្យដូចជាស្ថានីយអវកាសអន្តរជាតិ ដែលជាកន្លែងមានភ្នាក់ងាររដ្ឋាភិបាល ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស័យឯកជនអាចសហការគ្នាក្នុងស្មារតីចំណេះដឹងរួម ដោយមិនគិតពីព្រំដែននោះឡើយ។

លោក Cousteau បាននិយាយថា ការរុករកមហាសមុទ្រគឺសំខាន់ជាងការរុករកនៅទីអវកាស១០០០ដង សម្រាប់ការរស់រានរបស់យើង។ គេរំពឹងថា គម្រោងនេះនឹងត្រូវរចនានិងតម្លើង ដោយប្រើរយៈពេលយ៉ាងហោចណាស់ក៏៣ឆ្នាំដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T