ការប្រកួតបាល់ទាត់លីគកំពូលចិននឹងបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីមួយនេះកើតឡើងនៅក្រុង Dalian

//s5.kh1.co/e9/e9a2e9bfa26aec7202513eadd34eafba5b14330b.png
កីទ្បា

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកគ្រប់គ្រងការប្រកួតបាល់ទាត់លីគកំពូលចិន Chinese Super League (CSL) បានចាត់វិធានការតឹងរ៉ឹងជាងមុនបន្ទាប់ពីមានករណីឆ្លងជំងឺ COVID-១៩ មួយករណីត្រូវបានបញ្ជាក់កាលពីថ្ងៃពុធនៅទីក្រុង Dalian

ចិន៖ អ្នកគ្រប់គ្រងការប្រកួតបាល់ទាត់លីគកំពូលចិន Chinese Super League (CSL) បានចាត់វិធានការតឹងរ៉ឹងជាងមុន បន្ទាប់ពីមានករណីឆ្លងជំងឺ COVID-១៩ មួយករណីត្រូវបានបញ្ជាក់កាលពីថ្ងៃពុធនៅទីក្រុង Dalian ដែលជាកន្លែងមានការពន្យារពេលនៃការប្រកួតដ៏យូរក្នុងឆ្នាំ ២០២០ របស់ CSL ក៏នឹងត្រូវចាប់ផ្តើមឡើងវិញនៅថ្ងៃសៅរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករៀបចំកម្មវិធីរបស់ CSL បានអំពាវនាវឲ្យមានការប្រជុំបន្ទាន់មួយនៅយប់ថ្ងៃពុធ។ អង្គប្រជុំបានសម្រេចថា រាល់អ្នកដែលស្នាក់នៅក្នុងតំបន់ដែលត្រូវប្រារព្ធព្រឹត្តិការណ៍របស់ CSL ត្រូវតែពាក់ម៉ាស់ ឬ របាំងមុខជាសាធារណៈ ប្រសិនបើមានការរំលោភបំពានណាមួយត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

រូបតំណាង
រូបតំណាង

អង្គប្រជុំក៏បានស្នើដល់ក្រុមការងាររបស់ CSL ដែលស្នាក់នៅក្នុងសណ្ឋាគារតែមួយនៅតំបន់នោះត្រូវត្រៀមសម្រាប់វិធានការរឹតបណ្តឹងបន្ថែមដែលផ្អែកលើស្ថានភាពការពារ និងឆ្លងរាលដាលនៃជំងឺ COVID-១៩។

យោងតាម CSL មានមនុស្សសរុបប្រមាណ ១,៨៧០ នាក់រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកធ្វើការត្រូវបានគេធ្វើតេស្តរកជំងឺ COVID-១៩ ដែលលទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់។

រូបតំណាង
រូបតំណាង

ក្រុមទាំង ១៦ ដែលនឹងចូលរួមប្រគួតបាត់ទាត់ក្នុងលីគកំពូលចិនឆ្នាំ ២០២០ ត្រូវបានចែកចេញជាពីរក្រុមធំៗ ដោយក្រុមទីមួយនឹងត្រូវប្រគួតនៅទីក្រុង Dalian និងមួយក្រុមទៀតត្រូវប្រគួតនៅទីក្រុង Suzhou ដើម្បីប្រកួតនៅក្នុងលីគតាមបែបបិទទ្វារចាប់ពីថ្ងៃទី ២៥ ខែកក្កដាដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងអំឡុងពេលនេះកីឡាករនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្ខាំងនៅក្នុងសណ្ឋាគាររបស់ពួកគេនៅពេលមិនបានហ្វឹកហាត់ឬប្រគួត។ CSL ក៏បានព្រមានក្រុមនានាថា ជនណាដែលរំលោភវិធានការណ៍ការពារមេរោគអាចនឹងត្រូវបានដកចេញពីលីកមួយនេះ៕

រូបតំណាង
រូបតំណាង
និមិត្តសញ្ញារបស់បាល់ទាត់លីគកំពូលចិន  (CSL)
និមិត្តសញ្ញារបស់បាល់ទាត់លីគកំពូលចិន  (CSL)

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T