ទោះលទ្ធផលស្មើគ្នា តែគ្រូបង្វឹករបស់ Man Utd បានសរសើរកូនក្រុមម្នាក់នេះមិនដាច់ពីមាត់

//s5.kh1.co/90/9084d1a1a551830ac5d27d4a110a4a25bb2a4ed3.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មានប្រសាសន៍ថានឹងមានការប្រកួតជាច្រើនទៀតដែលចាំស្វាគមន៏ខ្សែរប្រយុទ្ធឆ្នើមវ័យក្មេង Mason Greenwood នាពេលអនាគត។

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មានប្រសាសន៍ថា នឹងមានការប្រកួតជាច្រើនទៀតដែលចាំស្វាគមន៍ខ្សែរប្រយុទ្ធឆ្នើមវ័យក្មេង Mason Greenwood នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានរកគ្រាប់បាល់ទី ១៧ របស់ខ្លួនក្នុងរដូវកាលនេះដោយបានជួយសង្គ្រោះ United ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃពុធនេះទល់នឹងក្រុម West Ham United ។ ថ្លែងបន្ទាប់ពីការប្រកួតនេះ លោក Solskjaer បាននិយាយថា “នឹងមានការប្រកួតជាច្រើនទៀតសម្រាប់គាត់។ គាត់នឹងរកគ្រាប់បាល់បានច្រើន ហើយសង្ឃឹមថាយើងនឹងអាចលេង ៥ ប្រកួតទៀត ហើយខ្ញុំប្រាកដថាប្រសិនបើគាត់អាចលេង ៥ ប្រកួតនោះ គាត់នឹងរកបានគ្រាប់បាល់បន្ថែមទៀត។

  លោក Ole Gunnar Solskjaer និង កីឡាករ  Mason Greenwood
  លោក Ole Gunnar Solskjaer និង កីឡាករ  Mason Greenwood

ពេលដែលគាត់មានវត្តមានលើទីលាន នោះយើងមានក្តីសង្ឃឹមថា នឹងមានគ្រាប់បាល់ ហើយគ្រាប់បាល់របស់យើង១គ្រាប់ត្រូវបានសង្គ្រោះដោយខ្សែការពារ Ogbonna និង១ផ្សេងទៀត គាត់បានសម្រេចគ្រាប់បាល់យ៉ាងល្អ។ ដូច្នេះយើងត្រូវតែបន្តព្យាយាមផ្តល់ឱ្យឱកាសដល់គាត់ឱ្យបានច្រើន។

កីឡាករ Mason Greenwood និងមិត្តរួមក្រុម
កីឡាករ Mason Greenwood និងមិត្តរួមក្រុម

លោកក៏បានបន្ថែមទៀតថា អ្វីដែលគាត់បានធ្វើនៅថ្ងៃនេះ គាត់បានសម្រេចវាបន្តិចម្តងៗ ហើយរាល់ពេលដែលគាត់បញ្ចប់ទី អ្នកអាចឃើញថា គាត់ជាអ្នកបញ្ចប់ទីដ៏ឆ្នើមម្នាក់។ វាមិនមែនជាការភ្ញាក់ផ្អើលទេនៅពេលដែលគាត់ស៊ុតចូលសំណាញ់ទី ដោយសារតែគាត់ជាខ្សែរប្រយុទ្ធ ដែលអាចបញ្ចប់ទីដ៏ល្អម្នាក់៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T