ក្រោយ Chelsea ចាញ់ Liverpool ៥-៣ Lampard និយាយសម្តីយ៉ាងធ្ងន់ៗបែបនេះទៅកាន់ Jurden Klopp

//s5.kh1.co/a6/a64c4aa1faf181c4f0e7a99e6d35c8342c64051e.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Frank Lampard បានធ្វើការព្រមានទៅកាន់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ជក់ចិត្តក្នុងគ្រាប់បាល់បញ្ចូលទីសរុបដល់ទៅ ៨ គ្រាប់កាលពីថ្ងៃពុធនេះនៅកីឡដ្ឋាន Anfield ។

លោក Frank Lampard បានធ្វើការព្រមានទៅកាន់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ជក់ចិត្តក្នុងគ្រាប់បាល់បញ្ចូលទីសរុបដល់ទៅ ៨ គ្រាប់កាលពីថ្ងៃពុធនេះនៅកីឡដ្ឋាន Anfield ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហង្សក្រហមបានឈ្នះតោខៀវ ៥-៣ ក្នុងរាត្រីដ៏ពិសេសមួយនេះ ដែលជាយប់ក្រុមហង្សក្រហមលើកពាន Premier League ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។

ក្រុម Liverpool  និងក្រុម Chelsea 
ក្រុម Liverpool  និងក្រុម Chelsea 

Lampard បានប៉ះពាល់ពាក្យសម្តីជាមួយនឹងកីឡាករអង្គុយកៅអីបម្រុងរបស់ក្រុម Liverpool បន្ទាប់ពីកីឡាករ Trent Alexander-Arnold បានសម្រេចគ្រាប់បាល់ក្នុងលទ្ធផល ២-០ ជាមួយនឹងការទាត់បាល Free-kick ដ៏អស្ចារ្យ។

លោក Lampard
លោក Lampard

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានថ្លែងបន្ថែមថា៖ «សម្រាប់ខ្ញុំការចាញ់នេះ វាមិនមែនជាកំហុសរបស់ Kovacic ទេ ហើយមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងលើទីលាន។ ហើយនៅកៅអីបម្រុង ខ្ញុំមិនមានបញ្ហាអ្វីជាមួយ Jurgen Klopp ទេ។ គាត់បានគ្រប់គ្រងក្រុមនេះយ៉ាងអស្ចារ្យ ហើយជ័យជម្នះ និងការលើកពាននេះពិតជាសក្តិសមនឹងហង្សក្រហម Liverpool ប៉ុន្តែក៏មិនត្រូវមានភាពក្រអឺតក្រទមពេកនោះដែរ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T