ក្រោយប៉ះ Liverpool យប់មិញ Lampard ថាកីឡាកររូបនេះមានកម្រិតលេងមិនក្រោម Hazard នោះទេ

//s5.kh1.co/c9/c955127f1210b032315bd5a708d5a19538618295.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយការប្រកួតជាមួយ Liverpool យប់មិញលោក Lampard ថាកីឡាករ Pulisic មានកម្រិតមិនក្រោម Hazard នោះទេ

អង់គ្លេស៖ លោកគ្រូបង្វឹក Frank Lampard បានធ្វើការប្រៀបធៀបកីឡាករ Christian Pulisic ទៅនឹងអតីតតារាឆ្នើមរបស់ក្លិប កីឡាករ Eden Hazard ដែលទើបផ្លាស់ទៅ Real Madrid នោះថា រូបគេទាំងពីរមានកម្រិតនៃការលេងមិនក្រោមគ្នាប៉ុន្មាននោះទេនៅទឹកដី Stamford Bridge នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Christian Pulisic ពេលប៉ះនឹងក្លិប Liverpool យប់មិញ
  កីឡាករ Christian Pulisic ពេលប៉ះនឹងក្លិប Liverpool យប់មិញ
កីឡាករ Eden Hazard
កីឡាករ Eden Hazard

គួរឲ្យដឹងដែរថា Pulisic រកបានមួយគ្រាប់និងបោះបាល់ឲ្យ Abraham បានមួយគ្រាប់ផងដែរ ពេលប៉ះជាមួយនឹង Liverpool កាលពីយប់មិញ ក្រោយធ្វើការដូរចូលនៅនាទីទី៦០ ជំនួសកីឡាករ Mason Mount ។ សរុបមកនៅក្នុងរដូវកាលដំបូងជាមួយ Chelsea កីឡាករវ័យ២១ឆ្នាំសញ្ជាតិអាមេរិករូបនេះរកបាន៩គ្រាប់និងបោះបាល់ឲ្យដៃគូរបាន៤ដងនៅក្នុងការបង្ហាញខ្លួន២៤ប្រកួតជាមួយក្លិប។ ងាកមកមើល Hazard វិញនៅក្នុងរដូវកាលដំបូងជាមួយ Chelsea រូបគេរកបាន៩គ្រាប់និងបោះបាល់ឲ្យដៃគូបាន១១ដងក្នុងការបង្ហាញខ្លួនសរុប៣៤ប្រកួតនៅក្នុងរដូវកាល២០១២-២០១៣៕ 

  កីឡាករ Christian Pulisic 
  កីឡាករ Christian Pulisic 
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T