ឆុតណាស់! ស្ត្រីជនជាតិថៃម្នាក់ អាចទាយដឹងមុន សូម្បីតែថ្ងៃនិងម៉ោង ដែលគាត់ត្រូវស្លាប់

//s5.kh1.co/82/8282d8adb7c0402e273c511ced0871961dd7b3c0.jpg
សង្គម

 ២៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ Marnsri Khamsorn អាយុ៩១ឆ្នាំ រស់នៅខេត្ដ Odon ប្រទេសថៃ បានធ្វើឲ្យសមាជិកគ្រួសាររបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ...

ថៃ៖ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ Marnsri Khamsorn  អាយុ៩១ឆ្នាំ រស់នៅខេត្ដ Odon ប្រទេសថៃ បានធ្វើឲ្យសមាជិកគ្រួសាររបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការទស្សន៍ទាយដ៏ត្រឹមត្រូវអំពីកាលបរិច្ឆេទ និងពេលវេលាដែលគាត់នឹងត្រូវស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ Marnsri Khamsorn បានទទួលមរណភាពនៅថ្ងៃទី១៩ ខែកក្កដាកន្លងទៅថ្មីៗនេះ ត្រូវតាមកាលបរិច្ឆេទ ដូចដែលខ្លួនគាត់បានទាយទុកមុនអីចឹង។

នៅថ្ងៃកើតហេតុ នាវេលាម៉ោងនិង៣០នាទីល្ងាច ប៉ូលិសបានទទួលដំណឹងថា មានស្ត្រីចំណាស់ម្នាក់ស្លាប់ ដោយសារតែស្លាក់អាហារ។ ហើយប៉ូលិស រួមទាំងក្រុមសង្គ្រោះបន្ទាន់ដែលមកពីខាងមន្ទីរពេទ្យ Odonthani បានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។ លុះពេលទៅដល់ ពួកគេបានប្រទះឃើញសាកសពលោកយាយ កំពុងដេកនៅលើគ្រែ ហើយវេជ្ជបណ្ឌិតបានពិនិត្យឃើញថា មានបំណែកអាហារជាប់នៅក្នុងបំពង់ក.របស់លោកយាយ ដែលនេះហើយអាចជាមូលហេតុនៃការស្លាប់។

លោក Surat Thamronglaohapan អាយុ៦០ឆ្នាំ ដែលត្រូវជាកូនប្រុសបាននិយាយថា កាលពីថ្ងៃមុន​ម្ដាយរបស់លោកបានប្រាប់ប្រពន្ធលោក និងលោកថា គាត់នឹងត្រូវស្លាប់នៅថ្ងៃទី១៩ ខែកក្កដា វេលាម៉ោងនិង៣០នាទីល្ងាច ។ ដោយឡែក រឿងនឹកស្មានមិនដល់មួយទៀត កាលពីមួយខែមុន លោកបានឃើញម្ដាយ និយាយតែម្នាក់ឯង ហើយនៅពេលលោកសួរ ម្ដាយរបស់លោកបានប្រាប់ថា គាត់កំពុងតែនិយាយជាមួយសាច់ញាតិដែលបានចែកឋាន និងកំពុងរង់ចាំគាត់៕

ក្រុមអ្នកជួយសង្គ្រោះ និងប៉ូលិសនៅកន្លែងកើតហេតុ
ក្រុមអ្នកជួយសង្គ្រោះ និងប៉ូលិសនៅកន្លែងកើតហេតុ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T