កីឡាករកំពូលទាំង៧ ដែល Conor អាចនឹងប្រកួតជាមួយ ខណៈពេលជិតត្រលប់ចូលសង្វៀនវិញ

//s5.kh1.co/aa/aa6e004712b9c597c97200dd6bc255b3ef7dda2b.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការត្រលប់មកនឹងប្រាកដជាកក្រើកហើយ រីឯដៃគូសុទ្ធតែកំពូលៗ

បរទេស៖ ប្រិយមិត្តជាច្រើនប្រាកដជាចង់ដឹងថា កីឡាកររូបណាដែលត្រូវប្រកួតជាមួយ កំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor បន្ទាប់ពីគាត់ត្រៀមវិលចូលសង្វៀនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=433,q=100/28/2882607f75093fee0dabac23adc08a6ad9e96cac.png

ខាងក្រោមនេះជាកីឡាករលំដាប់ទាំង៧រូប ដែលអាចនឹងត្រូវប៉ះជាមួយ Conor

១. កីឡាករ Justin Gaethje របស់អាមេរិក គេថាគាត់ជាកត្តាចម្បងដែលធ្វើឲ្យ Conor ចូលនិវត្តន៍ បន្ទាប់ពីឈ្នះខ្សែក្រវ៉ាត់ទម្ងន់ស្រាលបណ្តោះអាសន្ន និងចាប់ដៃជាមួយ Khabib Nurmagomedov

https://s5.kh1.co/__image/w=620,h=414,q=100/21/21a892e0d7e250eb802bf5a93532da741fa92121.png

២.កីឡាករ Khabib Nurmagomedov ដែលជាសត្រូវចាស់បំបាក់ Conor ឲ្យចុះចាញ់មិនគួរឲ្យជឿក្នុងជំនួបឆ្នាំ២០១៨។

https://s5.kh1.co/__image/w=620,h=413,q=100/89/899f400cfd1677a46bb9970bcbda4e4dc912578b.png

៣. កីឡាករ Jorge Masvidal ដែលអ្នករៀបចំការប្រកួតលោក Dana White ចង់ឲ្យពួកគេទាំង២ប៉ះគ្នា ព្រោះកីឡាកររូបនេះមានអ្នកគាំទ្រច្រើន ដោយអាកប្បកិរិយាស្រដៀងទៅនឹង Conor

https://s5.kh1.co/__image/w=620,h=442,q=100/81/812b4309acb9a6cbae4155faefa4635c3746e512.png

៤. កីឡាករ Nate Diaz ជាបុគ្គលដែលមិនត្រូវធាតុជាមួយ Conor ពួកគេធ្លាប់ប៉ះគ្នា ២លើករួចមកហើយ ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។

https://s5.kh1.co/__image/w=620,h=394,q=100/0b/0b7f4480cd4e0c296962d92cb24144e4be27ffd5.png

៥. កីឡាករ Tony Ferguson ជាកីឡាករម្នាក់ដែលត្រូវប្រកួតជាមួយ បើសិន Conor ចង់ឡើងទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់មួយទៀត។

https://s5.kh1.co/__image/w=620,h=434,q=100/e1/e15a352669d9aa913a63d0ac613ec6382afb4e84.png

៦. កីឡាករ Dustin Poirer ស្ថិតនៅកម្រិតទន្ទឹម Conor ដូច្នេះអ្នកទាំងពីរក៏អាចប៉ះគ្នា ដើម្បីរកម្នាក់ឡើងទៅការប្រកួតដណ្តើមអ្វីមួយបន្ទាប់។

https://s5.kh1.co/__image/w=620,h=448,q=100/ec/ec4a6eaf9dc1c06b5f4031ff57c3940a1ec98674.png

៧. កីឡាករ Andrson Silva ដែល Conor យល់ព្រមការចង់ជួបគ្នា មុនពេលការចូលនិវត្តន៍ ប៉ុន្តែទម្ងន់ជាបញ្ហា ដោយសារទម្ងន់ខ្ពស់បំផុតរបស់ Conor តែ៧៧គីឡូក្រាម រីឯ Silva ចង់ប្រកួតក្នុងទម្ងន់៧៩គីឡូ។

https://s5.kh1.co/__image/w=620,h=413,q=100/75/759a4f1e0f238f3dcb44b695cf3d202487c1249b.png

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T