កាលពីពេលថ្មីៗនេះ មានហាងលក់គ្រឿងសមុទ្រមួយកន្លែង បានព្យាយាមទាក់ទាញភ្ញៀវចូល មកបរិភោគអាហាររបស់ខ្លួន តាមរយៈការឲ្យអ្នកបម្រើតុអាហារ ស្រីរបស់ខ្លួន ស្លៀកពាក់ឈុតប៊ីគីនី។

យោងទៅតាមសារព័ត៌មានរបស់ប្រទេចិន បានឲ្យដឹងថា ហាងលក់គ្រឿងសមុទ្រនេះ មានទីតាំងនៅ Changsha ក្នុងទីក្រុង Hunan នៅក្បែរទន្លេ Xiang នៃប្រទេសចិន។ យ៉ាងណាមិញ  ហាងនេះមិនត្រឹមតែ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវប្រុសនោះទេ គឺសូម្បីតែភ្ញៀវស្រី ក៏ទទួលបាននូវកម្មវិធីពិសេសនោះដែរ។ កម្មវិធីពិសេសនោះ គឺហាងនេះបានធ្វើការផ្សព្វផ្សាយថា ប្រសិនបើជាអតិថិជនស្រីណា ដែលស្លៀកប៊ីគីនី មកបរិភោគដែរ នោះហាងនេះនឹងមិនគិតប្រាក់អ្វីទាំងអស់ អាចបរិភោគតាមចិត្ដ។

ទោះជាយ៉ាងណា ការធ្វើបែបនេះ ក៏ទទួលបាននូវការរិះគន់ ពីអ្នកដំណើរស្រីម្នាក់ ដែលមានឈ្មោះថា Zou ដែលនាងនិយាយថា ហាងគ្រឿងសមុទ្រនេះ គឺជាហាងមួយដែលមិនមាន សីលធម៌ ដែលទាំងនេះអាចបង្កឲ្យមាន ហេតុការណ៍ ផ្សេងៗដូចជា អំពើចាប់រំលោភ ឬបៀតបៀនផ្លូវភេទ។ ជួបជាមួយនឹង អ្នកគ្រប់គ្រងហាងនេះ លោកបាននិយាយថា អ្វីដែលលោកចាត់ចែង ដែលតម្រូវឲ្យបុគ្គលិកស្រី ស្លៀកពាក់បែបនេះ ដោយសារតែលោកចង់បង្កើតបរិយាកាស ឲ្យភ្ញៀវទាំងឡាយគិតថា ពួកគេកំពុងតែ ហូបគ្រឿងសមុទ្រ នៅឆ្នេរសមុទ្រ។ តែជាលទ្ធផល បុគ្គលិកស្រីជាង ២០នាក់ បានលាឈប់ដោយសារតែភាពខ្មាស់អៀន និងបុគ្គលិកដទៃទៀត សុខចិត្ដពាក់វ៉ែនតា ដើម្បីកុំឲ្យគេស្គាល់មុខ។

តើប្រិយមិត្ដយល់ថា ការដែលឲ្យនារីស្លៀកប៊ីគីនី នៅតាមសាធារណៈបែបនេះ អាចបង្កឲ្យមាន ហេតុការណ៍ដូចជា បៀតបៀនផ្លូវភេទ ដូចដែលអ្នកដំនើរស្រី និយាយដែរ ឬអត់?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]