អីយ៉ាស! Arsenal និង Man City កំពុងចោមរោមចង់បានតារាឆ្នើមរបស់ Aston Villa ម្នាក់ តែមិនមែន Grealish ទេ

//s5.kh1.co/5e/5edc3204636205c38f27bba6ce4efa31a2ef3d34.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Arsenal និង Man City កំពុងចោមរោមចង់បានតារាឆ្នើមរបស់ Aston Villa កីឡាករ Douglas Luiz

អង់គ្លេស៖ ក្លិបកាំភ្លើងធំ​ Arsenal ត្រូវបានគេរាយការណ៍មកថា បានដាក់គោលដៅផ្ទេរយកខ្សែបម្រើឆ្នើមរបស់ក្រុម Aston Villa កីឡាករ Douglas Luiz នៅទីផ្សារដោះដូររដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Douglas Luiz
  កីឡាករ Douglas Luiz

ចាប់តាំងពីចាកចេញពីក្រុម Manchester City ក្នុងឆ្នាំ២០១៩ មក Luiz បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករសំខាន់មិនអាចខ្វះបានម្នាក់របស់ Aston ពោល គេបង្ហាញខ្លួនបាន៣៥ប្រកួតឯណោះ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង។

  កីឡាករ Douglas Luiz
  កីឡាករ Douglas Luiz

យ៉ាងណាមិញ ទម្រង់លេងដ៏ល្អនេះ បានទាក់ចិត្តក្លិបចាស់របស់គេ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត 90min ក្លិប Man City ទំនងត្រូវធ្វើការប្រជែងជាមួយ Arsenal ដោយសារតែអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ លោក Mikel Arteta ក៏មានការពេញចិត្តនឹងសមត្ថភាពរបស់ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ។

  កីឡាករ Douglas Luiz
  កីឡាករ Douglas Luiz

ជាមួយគ្នានេះ Luiz ក៏អាចនឹងចាកចេញពី Aston ផងដែរ ដោយសារតែក្លិបមួយនេះ កំពុងប្រឈមនឹងធ្លាក់ទៅលេងនៅលីគលំដាប់ទី២រដូវកាលក្រោយ តួយ៉ាងបច្ចុប្បន្នពួកគេកំពុងឈរចំណាត់ថ្នាក់លេខ១៧ ក្នុងតារាង Premier League មាន៣៤ពិន្ទុស្មើគ្នាជាមួយក្រុមលេខ១៨ Watford ដែលស្ថិតនៅតំបន់គេកាត់ចោល  ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T