ស្រលាញ់គ្នាបាន៣ឆ្នាំ អូនម៉ី សរសើរគូស្នេហ៍ពេញៗមាត់បែបនេះ

//s5.kh1.co/93/93ab7dfcff63573de18f8cb86c79863abe71fc80.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រោយទាក់ទងគ្នាបាន ៣ឆ្នាំកន្លងមកនេះ តារាស្រី អៀ ម៉េងលិ នឹងគូស្នេហ៍កាន់តែល្អូកល្អើនជាមួយគ្នាកាន់តែខ្លាំងរហូតនាង បានពោលពាក្យសរសើរដល់សង្ហាខ្លួនមិនដាច់ពីមាត់។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងមានអ្នកស្អំបេះដូង ដែលជាកម្លោះសង្ហាម្នាក់ បើគិតរយៈពេលនាង និងគូស្នេហ៍ទាក់ទងគ្នាបានរយៈពេល ៣ឆ្នាំហើយ តែគូស្នេហ៍មួយគូនេះ នៅតែផ្អែមល្ហែមជាមួយគ្នាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត អូនម៉ី តែងតែបង្ហាញពីសកម្មភាពជាមួយនឹងគូស្នេហ៍ជាសាធារណៈ ឲ្យហ្វេនៗបានឃើញជានិច្ច ជាពិសេស តារាស្រីរូបនេះ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍លើជីវិតគូរបស់នាង ដែលបាត់មុខគ្នាសឹងតែមិនបាន ដោយមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ តែងតែមានដំណើរកម្សាន្តជាមួយគូស្នេហ៍បង្ហោះរូបស្វីតៗស្ទើរតែគ្រប់ពេល។

ជាក់ស្ដែងមុននេះបន្តិច តារាស្រីរូបនេះ បានបង្ហោះរូបភាពអមជាមួយសារខ្លី និយាយសរសើរពីគូស្នេហ៍ខ្លួនមិនដាច់ដាច់ពីមាត់យ៉ាងដូច្នេះថា៖

មនុស្សប្រុសដ៏ល្អរបស់អូនអើយ តាំងពីស្រលាញ់បងមកអូនមិនដែលហត់ចិត្តតាម care រឿងបងមានស្រី តាមcare រឿងដើរមួយណាគេទេ គឺថា ៣ឆ្នាំមានតែពាក្យក្ដីសុខ ទុកចិត្ត សប្បាយរីករាយ តែប៉ុណ្ណោះ អូនមិនដែលគិតថានិងទទួលបានមនុស្សប្រុសល្អបែបនេះចូលជីវិតអូនទេ មិនថាទៅមុនមានបញ្ហាបែកបាក់ ឬក៏បញ្ហាអ្វីផ្សេងទេ គឺ អូនមិនខ្វល់ សំខាន់បច្ចុប្បន្នបងជាបុរសល្អសម្រាប់អូន។

សម្ដី អូនម៉ី

បន្ទាប់ពី អូនម៉ី បង្ហោះសារស្វីៗពោលពាក្យសរសើរពីគូស្នេហ៍ទាក់ទងគ្នាបាន ៣ឆ្នាំ និយាយពីសង្សារនាងមិនដែលខួច ឬលួចមានស្រីរួចមក មានហ្វេនៗជាច្រើនបានលួចច្រណែន និងប្រាថ្នាចង់បានគូស្នេហ៍ដូចនាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

អូនម៉ី
អូនម៉ី
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អូនម៉ី និងគូស្នេហ៍
អៀ ម៉េងលិ( ហៅអូនមី)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T