មកមើលលោក Solskjaer និយាយអ្វីខ្លះពីការយកដៃរងបាល់ក្នុងតំបន់គ្រោះថ្នាក់របស់ Pogba យប់មិញ (មានវីដេអូ)

//s5.kh1.co/72/7262a8e677301810e9d6b8a6c4cdf055c5670f91.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមកការពារកីឡាករ Paul Pogba ពីកំហុសក្នុងការប្រកួតយប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមកការពារកូនក្រុមរបស់លោកគឺកីឡាករ Paul Pogba ដែលបានបង្កើតកំហុសឲ្យបាល់ប៉េណាល់ទីទៅ West Ham ដោយបានយកដៃទៅរងបាល់នៅក្នុងតំបន់គ្រោះថ្នាក់កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការយកដៃទៅរងបាល់របស់កីឡាករ Paul Pogba
ការយកដៃទៅរងបាល់របស់កីឡាករ Paul Pogba
កីឡាករ Paul Pogba
កីឡាករ Paul Pogba

វាជារឿងធម្មតាទេ នៅពេលដែលមានអ្វីមួយសំដៅមករកមុខ ប្រាកដណាស់យើងនឹងយកដៃទៅរងបែបនេះ។​ ដូចគ្នាដែរកាលពីយប់មិញវាមិនមែនជាចេតនារបស់ Pogba នោះទេដែលយកដៃទៅរងបាល់បែបនេះ ក៏ព្រោះតែបាល់លឿនពេកដែលធ្វើឲ្យគេភ្ញាក់ប៉ុណ្ណោះ។

  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer

ដោយឡែកអតីតកីឡាករឆ្នើមរបស់ Manchester United លោក Gary Neville បានបកស្រាយផ្ទុយស្រឡះពីលោក Solskjaer

ខ្ញុំមិនយល់ថាហេតុអ្វីបានជា VAR ប្រើពេលយូរយ៉ាងនេះដើម្បីសម្រេចចិត្ត ​ជាក់ស្តែងមើលនឹងភ្នែកទទេក៏ដឹងថាកំហុសនេះជាបាល់ប៉េណាល់ទីដែរ។ Pogba បានយកដៃទៅរងបាល់ដើម្បីកុំឲ្យត្រូវមុខរបស់គេ ហើយការធ្វើបែបនេះវាពិតជាគួរឲ្យអាម៉ាស់ណាស់ក្នុងនាមជាកីឡាករអាជីពម្នាក់៕

  លោក Gary Neville
  លោក Gary Neville
  លោក Gary Neville
សកម្មភាពនៃការយកដៃទៅរងបាល់របស់កីឡាករ Paul Pogba

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T