ទិញឡានថ្មីតែ ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹក ដែលមានប្រវត្តិមិនច្បាស់លាស់

//s5.kh1.co/d2/d2658c5e8e4d56006a7cebbc4d503eb4c5fbe75a.jpg
សង្គម

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថយន្ត Ford Ecosport មានតម្លៃត្រឹមតែ​ 29,900 ដុល្លារតែប៉ុណ្ណោះ បូករួមជាមួយការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ និងអាចស្វែងរកបាននៅគ្រប់មជ្ឃមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

ភ្នំពេញ៖ សព្វថ្ងៃនេះ មានរថយន្តជាច្រើនដែលកំពុងចរាចរណ៍នៅលើដងវិថីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថា ភាគច្រើននៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹក ដែលភាគច្រើនមានប្រភពមកពីប្រទេសអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹក ដោយសារពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាក ដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយ ដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។

ការទិញរថយន្តមួយទឹកដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួន ដូចជា ​ រថយន្តកាត់ត ឬ ស្ងោរពណ៌ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ ដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយ ទើបធ្វើឲ្យប្រជាជនមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មី ដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយ និងជៀសវាងនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

ការប្រើប្រាស់រថយន្តថ្មី បានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់​  ផាសុកភាព ទទួលបានការថែទាំ និងការធានាផ្ទាល់ពីរោងចក្រ ដែលជាហេតុជម្រុញឲ្យប្រជាជនខ្មែរមួយចំនួន បានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា ក៏កំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថា មានរថយន្ត SUV ខ្នាតតូចមួយប្រភេទ ដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺរថយន្ត Ford Ecosport ហើយរថយន្តនេះដែរ ត្រូវបាននំាចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា

  រថយន្ត Ford Ecosport
  រថយន្ត Ford Ecosport

រថយន្ត Ford Ecosport មានតម្លៃត្រឹមតែ​ 29,900 ដុល្លារតែប៉ុណ្ណោះ បូករួមជាមួយការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ  និងអាចស្វែងរកបាននៅគ្រប់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

  រថយន្ត Ford Ecosport
  រថយន្ត Ford Ecosport

រថយន្ត Ford Ecosport មាន7ពណ៌សម្រាប់ជ្រើសរើស រួមមានពណ៌ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​​ទឹកក្រូចក្រម៉ៅ។ រថយន្តនេះ បានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងប្រភេទ Ecoboost 1.0L ជំនាន់ថ្មីដែលមានកម្លាំងសេស125HP កម្លាំងរមួល170 Nm មានកំលាំងខ្លាំងស៊ីប្រេងតិច ដែលអាចជួយលោកអ្នកបើកបរគ្រប់ស្ថានភាពផ្លូវ ដូចជា ការបើកបរលើផ្លូវរាបស្មើក្នុងទីក្រុង ផ្លូវជាតិ ផ្លូវតាមស្រុកស្រែចម្ការ និង ផ្លូវដែលមានឧបសគ្គ ម្យ៉ាងវិញទៀតលោកអ្នកចំណាយត្រឹមតែ ១៦​ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ពន្ធផ្លូវប្រចាំឆ្នាំ។

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញ និងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានរចនាថ្មី ស្រស់ស្អាត​ទំនើបទាន់សម័យ ចង្កៀងភ្លឺច្បាស់ល្អជាមួយភ្លើង LED បំភ្លឺនៅពេលថ្ងៃ​ ផ្លិតទឹកអូតូ ផ្នែកខាងក្នុងរចនាម៉ូដថ្មីស្រឡាង ធំទូលាយប្រកបដោយផាសុកភាព ជាមួយនឹងកៅអីស្បែកទំនើបទាន់សម័យ មិនតែប៉ុណ្ណោះ កៅអីជួរទី២អាចបត់បាន ងាយស្រួលក្នុងការផ្ទុកសម្ភារៈបានកាន់តែច្រើន។

  រថយន្ត Ford Ecosport
  រថយន្ត Ford Ecosport

លើសពីនេះទៅទៀតរថយន្ត Ford Ecosport បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដូចជា ចុចបញ្ឆេះរថយន្ត និងប្រព័ន្ធសោរឆ្លាតវៃ ចង្កូតបូមអេឡិចត្រូនិច(EPAS) ធូរងាយស្រួលបើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចភ្ជាប់​ Apple Car Play បានយ៉ាងងាយស្រួល និងអេក្រង់ Touchscreen 8 អ៊ីញ ហ្វាកូដអូតូ សេនសឺមុខក្រោយ៨គ្រាប់សម្រាប់ជំនួយចូលចត កាមេរ៉ាក្រោយជំនួយចូលចត អាច zoom បាន ពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៧ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល និងមានកន្លែងដាក់ឥវ៉ាន់២៥កន្លែង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ។ល។

  រថយន្ត Ford Ecosport
  រថយន្ត Ford Ecosport
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T