កុំភ្ញាក់ផ្អើល! ពេលនេះហ្វេសប៊ុក កំពុងធ្វើតេស្ដថ្មី ដោយដកប៊ូតុង Like ចេញពី Page

//s5.kh1.co/50/507baa5c7936c6afbf8efe6c515b16dc4dc0152d.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការរចនានិងលក្ខណៈពិសេសដែលធ្វើឲ្យទាន់សម័យ បានបង្កើតឡើងដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញនៃការប្រើប្រាស់។

បរទេស៖ ហ្វេសប៊ុកកំពុងធ្វើតេស្ដនៃការរចនាថ្មី សម្រាប់​ Page ទាំងឡាយ ដែលក្នុងចំណោមនោះមានទាំងការដកចេញនូវចំនួន Like សរុបរបស់ Page ដោយផ្ដល់ជូនរូបរាងកាន់តែស្រឡះជាងមុន ហើយផ្ដល់ភាពងាយស្រួលដល់ម្ចាស់ Page ក្នុងការប្រើប្រាស់និងគ្រប់គ្រងពួកវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខណៈពិសេសទាំងនេះនិងលក្ខណៈផ្សេងទៀតត្រូវបានដាក់ឲ្យប្រើសាកល្បង ចំពោះមនុស្សមួយចំនួនតូចដែលជាជនល្បីល្បាញ នៅលើកម្មវិធីទូរសព្ទ ប៉ុន្តែឥឡូវកំពុងត្រូវបានពង្រីកទៅកាន់ក្រុម Page ផ្សេងៗទៀត។ បច្ចុប្បន្ននេះ ជនល្បីល្បាញដូចជា សិល្បករ អ្នកនិពន្ធ អ្នកផលិតកម្មវិធី និងអង្គភាពប្រព័ន្ធផ្សព្វផ្សាយ អាចចូលរួមនៃការធ្វើតេស្ដនេះ។ ប្រសិនបើការធ្វើតេស្ដត្រូវបានបញ្ចូល Page មួយចំនួននឹងមើលឃើញជម្រើសមួយ ដើម្បីជ្រើសរើសបទពិសោធន៍នៃការប្រើប្រាស់ថ្មី នៅពេលពួកគេ Log in តាមទូរសព្ទ។

ការផ្លាស់ប្ដូរនៅលើ Page (ខាងឆ្វេងរូបរាងចាស់ ចំណែកខាងស្ដាំរូបរាងថ្មី)
ការផ្លាស់ប្ដូរនៅលើ Page (ខាងឆ្វេងរូបរាងចាស់ ចំណែកខាងស្ដាំរូបរាងថ្មី)

ហ្វេសប៊ុកនិយាយថា ឥឡូវនេះវាកំពុងពង្រីកការសាកល្បង ទៅកាន់ Page អាជីវកម្មមួយចំនួនតូច ដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង។ ការរចនានិងលក្ខណៈពិសេសដែលធ្វើឲ្យទាន់សម័យ បានបង្កើតឡើងដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញនៃការប្រើប្រាស់ ដែលក្រុមហ៊ុនហ្វេសប៊ុកយល់ថា វាអាចជាបញ្ហាមួយផងដែរ។

ប្លង់ថ្មីនៃ Page គឺត្រូវបានកំណត់ឲ្យមានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកព័ត៌មានសំខាន់ ដូចជាទំព័រជីវប្រវត្តិ និងការបង្ហោះនានា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការរចនានេះបានបំបាត់ចំនួន Like Page សរុប និងប៊ូតុងចុច Like Page ផងដែរ។ ផ្ទុយទៅវិញ Page នឹងបង្ហាញតែប៊ូតុង Follow និងចំនួនអ្នក Follow តែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរនេះបានបង្ហាញថា អ្នកគាំទ្រ Page មួយចំនួនចុច Like Page ប៉ុន្តែបានចុច Unfollow Page នៅពេលក្រោយ ដូច្នេះចំនួន Like គឺគ្មានន័យ ហើយការបង្ហោះផ្សេងៗមិនបានទៅដល់អ្នកគាំទ្រ ដែល Like ហើយចុច Unfollow នោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T