រាជធានីភ្នំពេញ ៖  អតីតតារាសម្តែង និងជាពិធីការិនីរូបស្រស់សោភា ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាងសុខ សោម៉ាវត្តី កំពុងតែជិតក្លាយខ្លួនជាម្តាយ គេនៅក្នុងខែមិថុនាខាងមុខនេះហើយ ។តារាស្រីដែលធ្លាប់មានឈ្មោះល្បី តាមរយៈការសម្តែងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» សុខ សោម៉ាវត្តី ត្រូវបានគេចាត់ទុកថា ជាតារាស្រី ដែលមានសំណាងជាងគេ ដោយក្រោយពីនាងរៀបការរួចនាងមាន ផ្ទះវីឡារថយន្តទំនើប ដែលជាចំណងដៃ របស់ឪពុកម្តាយក្មេកជាច្រើនម៉ឺនដុល្លារ។

ចំណែកឯស្វាមីក៏ស្រលាញ់ថ្នាក់ថ្នម នាងគ្រប់បែបយ៉ាងមិនចង់ឲ្យនាង ធ្វើការងារច្រើននោះទេ ព្រោះថាខ្លាចភរិយាមានការហត់នឿយ។ ជាងនេះទៅទៀត បន្ទាប់ពីស្វាមីដឹងថា នាងមានផ្ទៃពោះក៏បានឲ្យ នាងផ្អាកការងារសិល្បៈ ដើម្បីមើលថែរក្សាសុខភាពបានឲ្យបានល្អ តែសុខ សោម៉ាវត្តី ជាអ្នកដែលមិនចូលចិត្ត នៅស្ងៀមចាំឲ្យគេបម្រើនោះទេ ខណៈពេលដែលនាងសម្រាកនៅផ្ទះនាង ក៏បានឆ្លៀតពេលបង្កើតមុខរបរថ្មី គឺនាងបានបើកហាងលក់ស្រានៅផ្ទះរបស់នាងផងដែរ ។

ជួបជាមួយអ្នកនាងសុខ សោម៉ាវត្តី តាមទូរស័ព្ទនាងបានប្រាប់កោះសន្តិភាពឲ្យដឹងថា ជាការពិតណាស់ ចាប់តាំងពីនាងមានផ្ទៃពោះមកនាង ក៏បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ ដើម្បីមើលថែរសុខភាពឲ្យបានល្អ ។ រហូតមកដល់ពេលនេះនាងពពោះ បានចំនួន៧ខែហើយ កូនដែលនៅក្នុងផ្ទៃរបស់ នាងគឺជាកូនស្រី ហើយប្រហែលជាខែមិថុនា ខាងមុខនេះនាងនឹងបានធ្វើជាម្តាយគេហើយ ។

យ៉ាងណាមិញនាងក៏មិនទាន់ដឹង ច្បាស់ថាថ្ងៃណានៅឡើយទេ តែពេលនេះនាងមានអារម្មណ៍ដូចជាភ័យអរៗ និងចង់ឃើញមុខកូនស្រីរបស់នាងខ្លាំងណាស់ បន់ឲ្យតែដល់ថ្ងៃកើតនោះទេ ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]