ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក

//s5.kh1.co/f2/f2b0297fe949b2019e5d6cf7e06ad2b00a88febb.jpg
នារី

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្ស​មួយ​ចំនួន មាន​អាការៈ​ងងុយ​ដេក​គ្រប់​ពេល ទាំង​ដែល​ទើប​នឹងក្រាក​ពីគេងសោះ តែ​មិន​ដែល​ដឹង​ថា​មកពី​បញ្ហា​អ្វី។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មកពី​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម។

មនុស្ស​មួយ​ចំនួន មាន​អាការៈ​ងងុយ​ដេក​គ្រប់​ពេល ទាំង​ដែល​ទើប​នឹងក្រាក​ពីគេងសោះ តែ​មិន​ដែល​ដឹង​ថា​មកពី​បញ្ហា​អ្វី។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មកពី​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ជំងឺ​ទឹកនោមផ្អែម

ផលវិបាក​មួយ​របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល​ខ្វះ​អុកស៊ីសែន ក្នុង​រយៈពេល​វែង។ ក្រៅពី​ការ​បង្ក​ឲ្យ​ងងុយគេង អស់កម្លាំង ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយ​ចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពេល​ប្រះខ្នង​គេង គឺ​មិន​ចង់​ក្រោក​សោះ។ ដូចនេះ​ហើយ​បាន​ជា​អ្នកជំងឺ​ទឹកនោមផ្អែម តែង​គេង​នៅ​ពេល​ថ្ងៃ​ទ្វេដង ជាង​អ្នក​ធម្មតា។

២- ក្រពេញ​ទីរ៉ូអ៊ីត​ខ្សោយ

មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថមថយ នោះ​ធ្វើឲ្យ​យើងមានអារម្មណ៍​ងងុយគេង​ដែរ សូម្បីតែ​គេង​ច្រើនជាង ១៥ ម៉ោង ហើយក៏ដោយ ក៏នៅតែ​គ្មាន​អារម្មណ៍​ថា​គ្រប់គ្រាន់។

៣- មុខងារ​ថ្លើម​មិន​ប្រក្រតី

ពេល​ថ្លើម​មាន​បញ្ហា នោះ​សកម្មភាព​របស់​ថ្លើម​ប្រាកដជា​ទទួលរង​ឥទ្ធិពល ធ្វើ​ឲ្យ​ថ្លើម​មិន​អាច​ស្តុក​វីតាមីន សារជាតិ​រ៉ែ ផលិត​ប្រូតេអ៊ីន​ថ្មី​សម្រាប់​សរីរាង្គ ដើម្បីបង្កើត​ថាមពល​យ៉ាង​លឿន​ពេល​ចាំបាច់​ទៀត។ ដូច​នេះ​ដែល​អ្នកមាន​បញ្ហា​ថ្លើម តែង​មាន​អារម្មណ៍​ងងុយគេង មិន​ថា​យប់ ថ្ងៃ​ឡើយ ហើយ​បើ​ទោះ​ជា​គេង​ច្រើន​ប៉ុន​ណា​ក៏​នៅតែ​ងងុយ​ដដែល។

៤- កង្វះ​គ្រាប់ឈាម

កង្វះ​គ្រាប់ឈាម​ធ្វើ​ឲ្យ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ មិន​អាច​ផ្គត់ផ្គង់​គ្រប់​សារជាតិ​ចាំបាច់ ដើម្បី​រក្សា​សកម្មភាព​នៅ​សភាព​ធម្មតា។ ផល​ប៉ះពាល់​នាំ​ឲ្យ​អស់កម្លាំង ងងុយគេង ​មិន​អាច​ប្រមូល​ផ្តុំ​អារម្មណ៍​បាន​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T