Arnold ស៊ុតបាល់ free-kick កោងចូលដាច់ចង្កះអ្នកចាំទី Kepa ស្អាតណាស់យប់មិញ (មានវីដេអូ)

//s5.kh1.co/2c/2c3dbd5edd498cda4a1f4ca27bb1692afe8fc9e2.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool លត់ Chelsea នៅក្នុងដីដោយលទ្ធផល៥ទល់នឹង៣នៅថ្ងៃលើកពានយប់មិញ

អង់គ្លេស៖ បើទោះបីជាមិនបានចូលលេងឲ្យ Liverpool ប៉ះ Chelsea យប់មិញដោយសារតែមានរបួស ក៏កីឡាករ Jorden Henderson នៅតែត្រូវបានក្លិបផ្តល់កិត្តិយសមកដឹកនាំលើកពាន Premier League លើកដំបូងក្នុងរយៈពេល៣០ឆ្នាំរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីលើកពាន Premier League របស់ក្លិប Liverpool
កម្មវិធីលើកពាន Premier League របស់ក្លិប Liverpool

ក្រោយពីចាញ់ Liverpool យប់មិញក្លិបរបស់លោក Frank Lampard ត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះនៅក្នុងប្រកួតចុងក្រោយជាមួយ Wolves ដើម្បីធានាបានកៅអីទៅលេង Champions League រដូវកាលក្រោយ។

ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool

នៅក្នុងការប្រកួតយប់មិញនេះក្លិបម្ចាស់ផ្ទះ Liverpool ធ្វើការនាំមុខមុនរហូតដល់ទៅ៣គ្រាប់ឯណោះ ដោយគ្រាប់បើកឆាករកបានដោយការស៊ុតពីលើដំបូលទូករបស់កីឡាករ Naby Keita មុនពេលដែល Trent Alexander-Arnold ស៊ុតបាល់ free-kick កោងចូលយ៉ាងស្អាត និងមួយគ្រាប់ទៀតរកបានដោយការស៊ុតរបស់កីឡាករ Gini Wijnaldum ។ យ៉ាងណាមិញ Chelsea ក៏មានឱកាសតាមបានមួយគ្រាប់វិញផងដែរនៅចុងតង់ទី១ រកបានតាមរយៈកីឡាករ Olivier Giroud

 ការស៊ុតបាល់ free-kick របស់កីឡាករ Trent Alexander-Arnold
 ការស៊ុតបាល់ free-kick របស់កីឡាករ Trent Alexander-Arnold

ចូលដល់តង់ទី២ Firmino ថែមបានមួយគ្រាប់ទៀតឲ្យ Liverpool មុនពេលដែល Chelsea តាមបាន២គ្រាប់វិញដោយកីឡាករ Tammy Abraham និងកីឡាករដូរចូលនៅតង់ទី២ Christian Pulisic ។ ក្រុមរបស់លោក Klopp មិនទាន់ឈប់ត្រឹមនេះនោះទេ ពោលគឺនៅចុងតង់ទៅហើយកីឡាករ Alex Oxlade-Chamberlain ស៊ុតបានគ្រាប់ទី៥ឲ្យ Liverpool យកឈ្នះ Chelsea ក្នុងលទ្ធផល៥ទល់នឹង៣៕

  គ្រាប់បាល់របស់កីឡាករ Tammy Abraham
  គ្រាប់បាល់របស់កីឡាករ Tammy Abraham
សកម្មភាពនៃការប្រកួតរវាងក្លិប Liverpool និង Chelsea

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T