ដោយសារមូលហេតុនេះ ទើប ដេវីត បួសធ្វើជាព្រះសង្ឃ (មានវីដេអូ)

//s5.kh1.co/bc/bc0922dd4a41ce869872e2716cf5d8ae58e879b9.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះធ្វើឲ្យអ្នកលេងបណ្ដាញសង្គម​ និងហ្វេនៗជាច្រើន​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញពីសកម្មភាពបំបួសនាគ ដើម្បីសាងផ្ទួលធ្វើជាព្រះសង្ឃ។

ភ្នំពេញ៖ ជាការពិត កាលពីម្សិលមិញនេះ តារាចម្រៀងលោក ងួន ចាន់ដេវីត បានសម្រេចចិត្តទៅសាងផ្នួស បំបួសនាគធ្វើជាព្រះសង្ឃ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញតារាប្រុសរូបនេះ មានចិត្តជ្រះថ្លា បួសនាគ ធ្វើជាព្រសង្ឃបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី ហ្វេនៗជាច្រើនបានដឹងថា ដេវីត សម្រេចចិត្តបួសធ្វើជាព្រសង្ឃ តាមពុទ្ធសាសនានោះ ដោយមុននេះ លោកក៏បានបង្ហោះវីដេអូ និយាយបកស្រាយពីមូលហេតុដែលលោកបំបួសនាគបែបនេះ។ ក្នុងនោះដែរ តារាប្រុសរូបនេះបាននិយាយពីមូលហេតុប្រាប់ទៅកាន់ហ្វេនៗយ៉ាងដូច្នេះថា៖

លោកនឹងក្លាយជាកូននាគចាប់ពីពេលវេលានេះតទៅ ហើយមួយរយៈនេះលោកចង់នៅកន្លែងភាពស្ងប់ស្ងាត់ ក៏ដូចជាចង់រំងាប់អារម្មណ៍ ដើម្បីយល់ដឹងពីព្រះពុទ្ធសាសនា ដូច្នេះហើយទើបលោកសម្រចចិត្តបួស ក្នុងរយៈពេលបួសនេះ មិនបានកំណត់នៅពេលវលាណាមួយនោះទេ ដែលត្រូវសឹកត្រលប់ចូលសិល្បៈវិញ ហើយតារាប្រុរូបនេះបានបន្ថែមថា លោកសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសប្បាយចិត្តជាមួយបុណ្យកុសល ដែលលោកកំពុងបំពេញនេះ។ ដោយមួយរយៈពេលនេះ លោកពិតជាបានជួបរឿងស្មុគស្មាញ និងឧបសគ្គច្រើន ដោយសារបញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យ លោកមកសាងផ្នួស ហើយអាចស្វែងយល់ពីខ្លួនឯង និងពីព្រះធម៌ ហើយចាប់ពីពេលនេះទៅលោកសន្យាថា មិនប៉ះពាល់លុយ ឬថវិកា ទូរស័ព្ទ ជាចុងក្រោយ លោកសុំបិណ្ឌបាតនៅរាល់ទង្វើស្អប់ ឈ្នានីស ហើយលោកក៏សុំអហោសិកម្មដល់រឿងរ៉ាវទាំងឡាយ សម្រាប់អ្នកដែលស្អប់ ច្រណែនលោកពីមុនមក។

សម្តីដេវីត

ជាក់ស្ដែង ថ្ងៃនេះផ្ទះ តារាចម្រៀងប្រុសពូកែរ៉េប ពោរពេញដោយសមត្ថភាពរូបនេះ ក៏នឹងក្លាយជាកូននាគ ដើម្បីបម្រើនូវព្រះពុទ្ធសាសនាផងដែរ។ ក្នុងនោះដែរ តារាប្រុសរូបនេះ ក៏មិនបានបញ្ជាក់ ថាលាចាកសិក្ខាបទ នៅពេលណានោះទេ តែបើដល់ពេលវេលាណាមួយល្អ លោកនឹងងាកមកចូលសិល្បៈវិញផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T