សំណាងម៉្លេះ! ខួបស្នេហា១ឆ្នាំ ស្វាមី ពេជ្រ សូលីកា ជូនកាដូគ្រឿងពេជ្រ មានតម្លៃដល់ទៅ...

//s5.kh1.co/58/580bc33af03cef84327e1390820a5c6272a9e81f.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្វាមី ពេជ្រ សូលីកា បានបង្កភាពភ្ញាក់ផ្អើលដ៏ធំមួយដល់រូបនាង ដោយបានជូនទៅញ៉ាំអាហារពេលល្ងាច យ៉ាងរ៉ូមែនទិក អមមកជាមួយកាដូ កងដៃពេជ្រយ៉ាងភ្លឺចែងចាំង ។

ភ្នំពេញ៖ បើទោះជា នាពេលបច្ចុប្បន្ននេះ តារាចម្រៀង ពេជ្រ​ សូលីកា មិនសូវបញ្ចេញមុខមាត់ក្នុងសិល្បៈចម្រៀងដូចមុនក៏ពិតមែន ប៉ុន្តែ រូបនាង បានធ្វើឲ្យហ្វេនៗចាំតាមដានយ៉ាងកៀកកិតពីជីវិតប្រចាំថ្ងៃ ពោរពេញដោយក្ដីសុខ សុភមង្គល ជាមួយបុរសដែលជាម្ចាស់ចិត្ត ព្រមទាំងកូនទើបនឹងកើតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ត្រូវបានហ្វេនៗជាច្រើន ជាពិសេស សុភាពនារី សរសើរមិនដាច់ពីមាត់ថា រូបនាង ជានារី មានសំណាងណាស់ បានទាំងស្វាមីសង្ហា ចេះថ្នាក់ថ្នម មើលថែគ្រប់ជំហ៊ាន ជាពិសេស តែងបំពេញរាល់ក្ដីស្រម៉ៃជានិច្ច។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ គឺជាថ្ងៃខួបក្ដីស្នេហា រយៈពេលមួយឆ្នាំរវាង ពេជ្រ សូលីកា និងម្ចាស់ចិត្ត ដែលនេះជាថ្ងៃពិសេសដែលពួកគេបានស្គាល់គ្នា កាន់ដៃគ្នាឆ្លងកាត់រឿងរ៉ាវជាច្រើន  មកទល់បច្ចុប្បន្ននេះ។​ លើសពីនេះ អ្វីដែលកាន់តែពិសេស  ស្វាមី ពេជ្រ សូលីកា បានបង្កភាពភ្ញាក់ផ្អើលដ៏ធំមួយដល់រូបនាង ដោយបានជូនទៅញ៉ាំអាហារពេលល្ងាច យ៉ាងរ៉ូមែនទិក អមមកជាមួយកាដូ ក្រវិលពេជ្រយ៉ាងភ្លឺចែងចាំង មានតម្លៃរហូតដល់ទៅ ៣,៨៥៥ដុល្លារឯណោះ។

ក្រោយពីឃើញកាដូដ៏ភ្ញាក់ផ្អើលបែបនេះពីស្វាមីភ្លាម ពេជ្រ សូលីកា បញ្ចេញអារម្មណ៍រំភើបក្រៃលែង ញញឹមបិទមាត់មិនជិតសោះ ព្រោះគ្រឿងពេជ្រនេះ ជារបស់ដែលនាងប្រាថ្នាផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា និងស្វាមី
គ្រួសារ ពេជ្រ សូលីកា
គ្រួសារ ពេជ្រ សូលីកា
កាដូ ស្វាមី ជូន សូលីកា
កាដូ ស្វាមី ជូន សូលីកា
កាដូ ស្វាមី ជូន សូលីកា
កាដូ ស្វាមី ជូន សូលីកា
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T