ចុម ធ្លាយរូបភាពស្វាមី Tiffany Tang ស្និទ្ធស្នាលជាមួយជំនួយការ ហ្វេនសង្ស័យថា ដូចមិនស្រួល

//s5.kh1.co/5e/5e72e1a9912d3883b7edc5bcec245716f3455bd9.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្ទុះការសង្ស័យពីការបែកបាល់គ្នា រវាងប្ដីប្រពន្ធមួយគូ ដែលជាតារាប្រុសស្រីដ៏ល្បី លោក Luo Jin និង នាង Tiffany Tang បន្ទាប់ពីធ្លាយរូបភាព ដែល លោក Luo Jin បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយនឹងជំនួយការស្រីម្នាក់។

ចិន៖ កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចិនជាច្រើន កំពុងតែតាមដានពីសកម្មភាព បន្ទាប់ពីធ្លាយរូបភាពដ៏គួរឲ្យសង្ស័យរបស់ ស្វាមីតារាស្រីដ៏ល្បី Tiffany Tang  លោក Luo Jin ជាមួយនឹងជំនួយការស្រីម្នាក់ ដែលត្រូវបានគេលួចថត បង្កឲ្យមានការសង្ស័យពីរឿងប្រេះឆា រវាងប្ដីប្រពន្ធមួយគូនេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពនោះ ស្វាមីរបស់ Tiffany Tang បានបង្ហាញពីសកម្មភាពដ៏ស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយនឹងជំនួយការស្រីម្នាក់ ដោយបានជួយ កែសម្រួលសក់របស់នាង ព្រមទាំងបានលើកដៃឡើង ដើម្បីជួយកែសម្រួលមួករបស់ជំនួយការស្រីម្នាក់នោះថែមទៀត ប៉ុន្តែចំពោះហេតុការណ៍នេះ ត្រូវបាន មនុស្សជាច្រើន បានប្រកែកគ្នាហើយនិយាយថា នេះគ្រាន់តែជាទំនាក់ទំនង របស់មិត្តភក្តិតែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ អ្នកទាំងពីរ ក៏បានបង្ហាញលើសពីនេះទៅទៀត ដោយបានកាន់ដៃគ្នាជាមួយ នឹងជំនួយការស្ត្រីរូបនេះ បន្ទាប់ពីការថតរឿងត្រូវបានបញ្ចប់ ហើយនេះគ៏ជាសកម្មភាពមួយ ដែលធ្វើឲ្យអ្នកលេងបណ្សញសង្គមជាច្រើន នាំគ្នាគិតថា នេះកំពុងតែបង្ហាញពីទំនាក់ទំនងដ៏ ជិតស្និទ្ធបំផុត ដែលមិនគួរឲ្យជឿ ផងដែរ។

បន្ទាប់ពីមានហេតុការណ៍បែបនេះហើយ ស្វាមីរបស់ Tiffany Tang បានឆ្លើយតបដោយបានបង្ហោះសារនៅលើបណ្ដាញសង្គម  Weibo ដោយប្រាប់ថា វាគឺជារឿងអត់ប្រយោជន៍បំផុត ដែលខណៈពេលនេះ នាង និងស្វាមី នៅតែមានភាពផ្អែមល្ហែមនឹងគ្នា មិនមានការបែកបាក់គ្នា ដូចពាក្យចចាមអារ៉ាមឡើយ។ តែទោះជាយ៉ាងណា មនុស្សគ្រប់គ្នានៅតែមានការរង់ចាំពីការបកស្រាយឲ្យបានច្បាស់លាស់ពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang
Tiffany Tang និង  ស្វាមី
Tiffany Tang និង  ស្វាមី
ស្វាមី Tiffany Tang 
ស្វាមី Tiffany Tang 
សកម្មភាពដ៏ស្និទ្ធស្នាលរបស់ ស្វាមី Tiffany Tang និង ជំនួយការស្រី
សកម្មភាពដ៏ស្និទ្ធស្នាលរបស់ ស្វាមី Tiffany Tang និង ជំនួយការស្រី
សកម្មភាពដ៏ស្និទ្ធស្នាលរបស់ ស្វាមី Tiffany Tang និង ជំនួយការស្រី
សកម្មភាពដ៏ស្និទ្ធស្នាលរបស់ ស្វាមី Tiffany Tang និង ជំនួយការស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T