គ្រាន់តែកូវីដ១៩ ស្ងប់បន្តិច ប្រទេសសមាជិកអាស៊ានមួយនេះ​ត្រូវបន្តដុតដៃដុតជើង ដើម្បីប្រឆាំងនឹងជំងឺគ្រុនឈាមមួយទៀត

//s5.kh1.co/c0/c0680d124d5eea0d903d74a3ff33f4a72e071b98.jpg
សង្គម

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរសុខាភិបាលឡាវកំពុងផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមខណៈចំនួនករណីដែលបានឆ្លងជំងឺនេះនៅក្នុងប្រទេសនៅតែបន្តកើនឡើង

ក្រុងវៀងចន្ទន៍៖​ អាជ្ញាធរសុខាភិបាលឡាវកំពុងផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ខណៈចំនួន​ករណី​ដែលបានឆ្លងជំងឺនេះនៅក្នុងប្រទេសនៅតែបន្តកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលឡាវកាលពីថ្ងៃពុធ ប្រសិនបើមានប្រជាជនធ្លាក់ខ្លួន ឈឺ ហើយពួកគេសង្ស័យថា មានជំងឺគ្រុនឈាមពួកគេត្រូវតែប្រញាប់ទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យនេះជាបន្ទាន់ ។

គិតត្រឹមថ្ងៃពុធនេះមានមនុស្សចំនួន ៣,៥០៤ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺគ្រុនឈាម ហើយអ្នកស្លាប់មានចំនួន ៨ នាក់។

វិធីសាស្រ្តកំចាត់មូសងាយៗ
វិធីសាស្រ្តកំចាត់មូសងាយៗ

មួយវិញទៀត ចំនួនអ្នកជំងឺគ្រុនឈាមខ្ពស់ជាងគេត្រូវបានរាយការណ៍នៅរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវមានចំនួន ៧៣៦ នាក់ ខណៈ ៤០៩ ករណីមាននៅក្នុងខេត្តវៀងចន្ទន៍ ហើយ ៣៩៩ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត Bolikhamxay ។

អ្នកស្លាប់ទាំង ៨ នាក់នោះរួមមាន ៣ នាក់នៅរដ្ឋធានីវៀងចន្ទន៍របស់ឡាវ, ២ នាក់នៅខេត្ត Bolikhamxay, ១ នាក់នៅខេត្ត Khammuan, ១ នាក់នៅខេត្ត Xayaboury និងម្នាក់ទៀតនៅខេត្ត Xieng Khuang ។

គ្រប់ខេត្តទាំងអស់បានបង្កើតក្រុមការងារពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។ អាជ្ញាធរសុខាភិបាលឡាវបានណែនាំថា គ្រប់គ្រួសារទាំងអស់គួរតែចាក់ទឹកដែលប្រមូលក្នុងពាង ថូ និងចាន ចោល និងគ្របគម្របលើវាឱ្យបានល្អដើម្បីការពារកុំឱ្យមានទឹកដក់ដែលជាកន្លែងសត្វមូសអាចពងកូនបាន។

សកម្មភាពចុះអប់រំរបស់អាជ្ញាធរសុខាភិបាលឡាវដល់ប្រជាពលរដ្ឋ
សកម្មភាពចុះអប់រំរបស់អាជ្ញាធរសុខាភិបាលឡាវដល់ប្រជាពលរដ្ឋ

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវិធានការសាមញ្ញចំនួន ៥ ត្រូវបានគេណែនាំដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុតនៃការគ្រប់គ្រងជំងឺគ្រុនឈាម។

វិធានការទាំងនេះរួមមាន៖ ការបិទឬកប់វត្ថុអាចផ្ទុកទឹកបានទាំងឡាយណាដែលមិនប្រើប្រាស់, បាចទឹកចេញ និងលុបកន្លែងដែលមានដក់ទឹកទាំងអស់, ដាក់ត្រីតូចៗក្នុងពាងទឹកឱ្យស៊ីដង្កូវទឹក, សម្អាតទីធ្លាជុំវិញផ្ទះ, ហើយចុងក្រោយត្រូចងចាំថា ធ្វើកិច្ចការទាំងបួននេះរៀងរាល់សប្តាហ៍៕

សកម្មភាពបាញ់ថ្នាំសម្លាប់មូស
សកម្មភាពបាញ់ថ្នាំសម្លាប់មូស

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T