ស្តែងៗ! ជើងឯកប្រណាំងម៉ូតូ៦ជំនាន់ Marc Marquez ជួបគ្រោះថ្នាក់ដួលបោកជាមួយម៉ូតូយ៉ាងរន្ធត់

//s5.kh1.co/e0/e067476c847e140dff8d819c7297c70af928293b.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Marquez ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ដ៏រន្ធត់

បរទេស៖ ជើងឯកប្រណាំងម៉ូតូធំលើទីលានរបស់អេស្ប៉ាញម្នាក់ បានជួបគ្រោះថ្នាក់ដួលបោកជាមួយម៉ូតូយ៉ាងរន្ធត់ នៅទីលានប្រណាំង Circuito de Jerez ក្នុងប្រទេសអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/3f/3f7feefd95b94c0f878f934d5bfee6773bf7ab1e.jpg

 Marc Marquez ត្រូវឡានពេទ្យប្រចាំការនៅទីនោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ដោយការរងរបួសបាក់ដៃខាងស្តាំ។ គាត់ត្រូវបានគ្រូពេទ្យវះកាត់ព្យាបាល ក្នុងទីក្រុងBarcelona កាលពីថ្ងៃអង្គារ បានដោយជោគជ័យ។

https://s5.kh1.co/__image/w=650,h=434,q=100/93/93a3bf19e48e824cf8a0d86073fd5eba463444e8.png

មុនហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង Marquez ក៏ធ្លាប់បានរអិលធ្លាក់ចេញពីម៉ូតូខណះពេលដែលគាត់កំពុងនាំមុខគេក្នុងទីលាន ដោយត្រូវធ្លាក់មកលេខ១៤ ទម្រាំគាត់ស្តារស្ថានការណ៍មកវិញ។

https://s5.kh1.co/__image/w=544,h=506,q=100/58/584ea197f4e7117411e1d7fc245e1c5342696f24.png

Marquez មិនបោះបង់ក្តីសង្ឃឹមយ៉ាងមុតមាំរបស់គាត់ឡើយ ដោយតស៊ូរហូតបានឡើងមកដល់លេខ២ តែក៏សំណាងមិនល្អត្រូវជួបគ្រោះថ្នាក់បោកជាមួយម៉ូតូម្តងទៀត។ យ៉ាងណាក៏ដោយ Marquez រំពឹងនឹងវិលមការប្រកួតវិញឆាប់ៗ ក្រោយការវះកាត់ជោគជ័យពីសំណាក់គ្រូពេទ្យជំនាញ៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T