ចង់ដឹងអត់ថា ការញ៉ាំកាហេ្វក្នុងបរិមាណប៉ុណ្ណាទៅទើបមានសុវត្ថិភាពចំពោះសុខភាព?

//s5.kh1.co/f2/f2d9caca0cdbd599c0bab400d85e1ad57ff46081.jpg
នារី

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅពេលនិយាយដល់រឿងកាហ្វេ អ្នកញ៉ាំកាហ្វេច្រើនតែមានពីរប្រភេទ។ មួយប្រភេទគឺញ៉ាំតែបន្តិច ឬពាក់កណ្តាលឈប់ ហើយមួយប្រភេទទៀតចូលចិត្តញ៉ាំអស់ៗ

នៅពេលនិយាយដល់រឿងកាហ្វេ អ្នកញ៉ាំកាហ្វេច្រើនតែមានពីរប្រភេទ។ មួយប្រភេទគឺញ៉ាំតែបន្តិច ឬញ៉ាំពាក់កណ្តាលឈប់ ហើយមួយប្រភេទទៀតចូលចិត្តញ៉ាំអស់ៗ ហើយនៅតែគេងលក់ស្រួលនៅពេលយប់ទៀត។ យ៉ាងណាមិញ បើសិនជាអ្នកសង្កេតស្រួលបួលបន្តិច អ្នកប្រហែលជាសង្ស័យថា តើទម្លាប់ញ៉ាំកាហ្វេបែបនេះផ្តល់សុខភាពឬអត់។ អ្នកខ្លះផឹកច្រើនបែរជាមានផលរំខាន ប៉ុន្តែអ្នកខ្លះបែរ ជាអត់មានអ្វីកើតឡើងទាំងអស់។ ដូច្នេះតើធ្វើយ៉ាងម៉េចដឹងទៅថា ការញ៉ាំកាហ្វេក្នុងកម្រិតណាផ្តល់សុខភាព? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

 សម្រាប់មនុស្សធំមានសុខភាពល្អភាគច្រើន គឺញ៉ាំជាតិកាហ្វេអ៊ីនក្នុងកាហ្វេរហូតដល់ ៤០០មីលីក្រាមក្នុងមួយថ្ងៃ ហើយក៏ជាកម្រិតមួយធ្វើឲ្យមានសុវត្ថិភាពដែរ។ យ៉ាងណាមិញ កម្រិតកាហ្វេអ៊ីនប៉ុណ្ណឹង ស្មើនឹងកាហ្វេ ៤ ទៅ ៥ពែងទៅហើយ។ យ៉ាងណាមិញកម្រិតសុវត្ថិភាពនៃការញ៉ាំកាហ្វេពិតប្រាកដនោះអាស្រ័យទៅតាមរឿងមួយចំនួនដែរដូចជា របៀបដែលអ្នកស៊ាំនឹងជាតិកាហ្វេអ៊ីន ក្នុងខ្លួនមានជំងឺឬអត់ និងរបៀបដែលអ្នកញ៉ាំកាហ្វេផងដែរ។

យកល្អគួរតែសម្គាល់ថា ចំនួននៃជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចប្រែប្រួលពីកាហ្វេមួយពែងទៅមួយពែងទៀត ឬរបៀបនៃការញ៉ាំដែរ។ គ្រាប់កាហ្វេក៏ជាអ្នកកំណត់ទៅលើភាពខុសគ្នានៃជាតិកាហ្វេអ៊ីនដែលមានដែរ។ ចំណែកឯម៉ាស៊ីនឆុងកាហ្វេក៏ជារឿងជះឥទ្ធិពលមួយផ្សេងទៀតនៃជាតិកាហ្វេអ៊ីនដែរ៕

រូបតំណាង
រូបតំណាង
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T