បើមិនទាន់បន្តកុងត្រា Barca នៅតែមានសង្ឃឹមក្នុងការនាំយកជើងស៊ុតនៅ Premier League ម្នាក់នេះមករួមក្រុមនារដូវក្ដៅនេះ

//s5.kh1.co/b4/b47604aca077bce9025ad6133a3c7bce4b015516.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើមិនទាន់បន្តកុងត្រា Barca នៅតែមានសង្ឃឹមក្នុងការនាំយកកីឡាករ Aubameyang មករួមក្រុមនារដូវក្ដៅនេះ

បរទេស៖​ នៅតែមានសង្ឃឹមនៅឡើយទេសម្រាប់អ្នកគាំទ្រ Barcelona ដែលចង់ឃើញខ្សែប្រយុទ្ធ  Pierre-Emerick Aubameyang ទៅចូលរួមជាមួយក្លិបនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ព្រោះរូបគេនៅតែមិនទាន់សម្រេចចិត្តក្នុងការបន្តកុងត្រាជាមួយក្លិប Arsenal នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pierre-Emerick Aubameyang 
  កីឡាករ Pierre-Emerick Aubameyang 

បើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្តី  Spanish newspaper Diario Sport បានឲ្យដឹងថាកីឡាករវ័យ៣១ឆ្នាំរូបនេះនៅតែមានចិត្តចង់ទៅចូលរួមនឹងក្លិបយក្ស Barcelona នៅរដូវក្ដៅនេះ។ ជាមួយគ្នានេះរូបគេក៏ជាគោលដៅធំទី២របស់ Barca ផងដែរប្រសិនបើក្លិបមួយនេះមិនអាចទិញកីឡាករតម្លៃកប់ពពក Lautaro Martinez ពីក្លិប Inter Milan បានទេនោះ។

  កីឡាករ Pierre-Emerick Aubameyang និង Lautaro Martinez
  កីឡាករ Pierre-Emerick Aubameyang និង Lautaro Martinez

គួរឲ្យដឹងទៀតថាកុងត្រារបស់ Aubameyang ជាមួយ Arsenal នឹងត្រូវបញ្ចប់នៅចុងរដូវកាលក្រោយ។ ហើយប្រសិនបើរូបគេនៅតែមិនព្រមបន្តកុងត្រាបែបនេះ ក្លិបរបស់លោក Arteta នឹងត្រូវបង្ខំចិត្តលក់រូបគេចេញនៅរដូវក្ដៅនេះហើយ ព្រោះមិនចង់ឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ៕

  កីឡាករ Pierre-Emerick Aubameyang 
  កីឡាករ Pierre-Emerick Aubameyang 

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T