ច្បាស់លាស់ហើយអត់ចេញទៅណាទេ! តារាឆ្នើមម្នាក់នេះ ចេញមកបញ្ជាក់ថា នឹងនៅលេងឲ្យ PSG ឲ្យបាន៤ឆ្នាំ

//s5.kh1.co/85/85422ba4b8237b4afb8e99e14dba3e9c445a6255.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Mbappe ចេញមកបញ្ជាក់ថា នឹងនៅលេងឲ្យ PSG នៅរដូវកាលក្រោយទៀត

បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ដែលជាកំណត់ចំណាប់អារម្មណ៍របស់ក្លិបធំៗជាច្រើនោះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ថារូបគេនឹងបន្តលេងឲ្យក្រុម Paris Saint-Germain នៅរដូវកាលក្រោយទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

Mbappe បាននិយាយពីរឿងខាងលើនេះ ក្រោយផ្ដួលក្រុម Celtic កាលពីម្សិលមិញ យ៉ាងដូច្នេះថា៖

ខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំនឹងនៅទីនេះ (PSG) ខ្ញុំស្ថិតក្នុងគម្រោងរយៈពេល៤ឆ្នាំជាមួយក្រុម។ សូមផ្ដាំផ្ញើរទៅអ្នករាល់គ្នា និងអ្នកចាត់ការទូទៅ ក៏ដូចជាអ្នកគាំទ្រថា​ ខ្ញុំនឹងនៅបន្ត បើទោះជាមានរឿងអ្វីក៏ដោយ។ ខ្ញុំចង់ជួយក្រុមឈ្នះពានជាច្រើន នឹងក្លាយជាក្លិបដ៏ល្អបំផុតលើពិភពលោក។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

គួរឲ្យដឹងដែរថា Mbappe ជាគោលដៅរបស់ក្លិប Real Madrid ដូច្នេះបើយោងតាមសម្ដីរបស់តារាឆ្នើមរូបនេះ ក្លិបរហស្សនាមអធិរាជស ត្រូវរង់ចាំ២ឆ្នាំទៀត ទើបអាចមកចែចូវយករូបគេ ចេញពីក្លិបយក្សបារាំងបាន ដោយគិតមកទល់ពេលនេះ ជើងស៊ុតវ័យ២១ឆ្នាំ ទើបលេងឲ្យក្រុម PSG បាន២ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីផ្ទេរពីក្លិប Monaco ក្នុងឆ្នាំ២០១៨មក ណាមួយកុងត្រារបស់គេ ជាមួយនឹងក្លិបជើងឯក Ligue 1 ក៏នឹងត្រូវផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២២ផងដែរ៕

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T