មិនគួរឲ្យជឿ! ព្រឹត្តិការណ៍ភ្លៀងអាចម៍ផ្កាយ ដែលបានបុកផែនដីនិងព្រះចន្ទ មុនសម័យដាយណូស័រ មានទំហំធំៗខ្លាំងណាស់

//s5.kh1.co/af/afbc47283c8b4d1514130e44bcdd532ec3186b77.jpg
បច្ចេកវិទ្យា

 ២២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវជឿថា ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍គួរឲ្យខ្លាចនេះ អាចម៍ផ្កាយជាច្រើនដែលបានបុកផែនដី មានទំហំធំជាងអាចម៍ផ្កាយដែលសម្លាប់ពូជដាយណូស័រ កាលពី៦៦លានឆ្នាំមុន ទៅទៀត។

បរទេស៖ ឆ្លងកាត់ប្រវត្តិសាស្ត្របុរាណរបស់ផែនដី ភពរបស់យើងត្រូវបានវាយប្រហារដោយអង្គក្នុងលំហជាច្រើន ដែលវត្ថុខ្លះអាចបង្កឲ្យមានព្រឹត្តិកាណ៍សំខាន់ៗផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ឧប្បត្តិហេតុមួយគឺភ្លៀងអាចម៍ផ្កាយដ៏ធំមួយ ដែលបានធ្លាក់ចំព្រះចន្ទនិងភពផែនដី កាលពី៨០០លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវជឿថា ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍គួរឲ្យខ្លាចនេះ អាចម៍ផ្កាយជាច្រើនដែលបានបុកផែនដី មានទំហំធំជាងអាចម៍ផ្កាយដែលសម្លាប់ពូជដាយណូស័រ កាលពី៦៦លានឆ្នាំមុន ទៅទៀត។ មានភស្ដុតាងបង្ហាញថា ភ្លៀងអាចម៍ផ្កាយដែលជះឥទ្ធិពលដល់ផែនដីកាលពី៤៧០លានឆ្នាំមុន អាចបង្កឲ្យមានការធ្លាក់ចុះនៃកម្ពស់ទឹកសមុទ្រ លក្ខខណ្ឌត្រជាក់ និងការរួមចំណែកដល់ជីវចម្រុះ។

រូបតំណាង គូរដោយវិចិត្រករ
រូបតំណាង គូរដោយវិចិត្រករ

ឆ្ពោះទៅមុខ៦៦លានឆ្នាំកន្លងទៅ រណ្ដៅ Chicxulub ស្ថិតនៅក្រោមតំបន់ Yucatán Peninsula ក្នុងប្រទេសម៉ិកស៊ិក និងមានទីតាំងនៅក្បែរទីប្រជុំជន Chicxulub បានបង្កើតឡើង នៅពេលដែលអាចម៍ផ្កាយធ៏ធំមួយ មានអង្កត់ផ្ចិតពី១០.៩៤គីឡូម៉ែត្រ ទៅ៨០.៩៥គីឡូម៉ែត្រ បានធ្លាក់ចំភពផែនដី។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍ដែលបានរកឃើញថ្មីនេះបានកើតឡើង៨០០លានឆ្នាំមុន រួមទាំងភ្លៀងអាចម៍ផ្កាយដ៏ធំមួយ ដែលមានម៉ាសសរុបចន្លោះពី៣០ទៅ៦០ដង នៃអាចម៍ផ្កាយដែលបានបង្កើតរណ្ដៅ Chicxulub៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T