អីយ៉ាស! Spurs ត្រៀមជះលុយ៥០លាន ដេញថ្លៃយកគោលដៅរបស់ Man UTD ម្នាក់នេះ

//s5.kh1.co/d3/d3cb6dd23aa39bb25d35c3e108f0d541d78a196a.jpg
កីទ្បា

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Spurs ត្រៀមជះលុយ៥០លាន ដេញថ្លៃយកគោលដៅរបស់ Man UTD កីឡាករ Nicolo Zaniolo

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយ Tottenham Hotspur កំពុងរៀបចំសំណើដេញថ្លៃយកខ្សែបម្រើប្រយុទ្ធរបស់ក្លិប Roma កីឡាករ Nicolo Zaniolo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Nicolo Zaniolo
  កីឡាករ Nicolo Zaniolo

ជម្រើសជាតិអ៊ីតាលីរូបនេះ បានផ្ទេរមកកាន់ Roma ក្នុងឆ្នាំ២០១៨ ខណៈបច្ចុប្បន្នរូបគេមានតម្លៃខ្លួនខ្ទង់៥០លានផោន (ឬប្រមាណ ៦៣លានដុល្លារ)។ រយៈពេល២ឆ្នាំនៅកីឡដ្ឋាន Stadio Olimpico កីឡាករ Zaniolo បង្ហាញខ្លួនបាន៦៤ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។

  កីឡាករ Nicolo Zaniolo
  កីឡាករ Nicolo Zaniolo

ខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំ​ បានរងរបួសរហែកសរសៃពួរសាច់ដុំកាលពីខែមករាប៉ុន្តែ នៅដើមខែកក្កដានេះ គេបានវិលត្រឡប់ចូលទីលានវិញហើយ ដោយស៊ុតចូល១គ្រាប់ ក្នុងជំនួបយកឈ្នះក្រុម Brescia ៣-០ កាលពីថ្ងៃអាទិត្យ២សប្ដាហ៍មុន។

  កីឡាករ Nicolo Zaniolo
  កីឡាករ Nicolo Zaniolo

យ៉ាងណាមិញ​បើទោះជាគេមានបញ្ហារបួសរំខានបន្តិចបន្តួចក៏ដោយ ក៏នៅមានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន ក្នុងនោះរួមមានក្លិប Manchester United, Juventus, និង Inter Milan ជាដើម។

ខណៈកាលពីពេលថ្មីៗអ្នកសារព័ត៌មានផ្នែកកីឡាសញ្ជាតិអ៊ីតាលីលោក Nicolo Schira បានអះអាងថា ក្រុមលោក Jose Mourinho ក៏មានចិត្តចង់បានដែរ ដោយត្រៀមលុយ៤៥,១លានផោន (ឬប្រមាណ ៥៧លានដុល្លារ) សម្រាប់ដេញថ្លៃ៕

  លោក Jose Mourinho
  លោក Jose Mourinho

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T