ផ្អើលពេញទូរទស្សន៍ហុងកុង TVB បន្ទាប់ពី តារាស្រីរូបនេះ ឆ្លងកូវីដ-១៩

//s5.kh1.co/ea/eaf4abd34d33fba39211783fb357fb9ee767cbe1.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើល បន្ទាប់ពី តារាស្រីជនជាតិហុងកុងដ៏មានប្រជាប្រិយភាព​ នាង Zaina Sze បានឆ្លងជំងឺកូវីដ-១៩ ដែលជាហេតុធ្វើឲ្យស្ថានីយ៍ទូរទស្សន័ហុងកុងដ៏ល្បី TVB ត្រូវបានបិទរយៈពេល ២ ថ្ងៃ

ហុងកុង៖ ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើល បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា ប៉ុស្តិ៍ទូរទស្សន៍ហុងកុងដ៏ល្បី TVB ត្រូវបានបិទរយៈពេល ២ ថ្ងៃ ដោយសារតែតារាស្រីវ័យ ២៤ ឆ្នាំ ម្នាក់បានឆ្លងជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះ មានឈ្មោះថា Zaina Sze បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៨ ខែ កក្កដា កន្លងទៅនេះ រួមទាំង អ្នកគ្រប់គ្រងរបស់នាងនិងមិត្តប្រុសរបស់អ្នកគ្រប់គ្រង តារាសម្ដែងលោក Robert Mak និងអ្នកជួយផ្សព្វផ្សាយ Ah Jia ក៏បានឆ្លងជំងឺនេះដែរ ដែលខណៈពេលនេះ អ្នកទាំង ៤ កំពុងតែសម្រាលព្យាបាលនៅមន្ទីរពេទ្យ ។

ជាមួយនឹង TVB City ត្រូវបានបិទនោះ រាល់សកម្មភាពសម្រាប់កម្មវិធីជាច្រើន ក៏ត្រូវបានបញ្ឈប់ផងដែរ រួមទាំងការលុបចោលកម្មវិធីផ្សាយផ្ទាល់ថែមទៀត ហើយ ទូរទស្សន៍ TVB ក៏បានជូនដំណឹងដល់អ្នក ដែលបានទាក់ទងជាមួយនឹងបុគ្គលដែលឆ្លងជំងឺនេះហើយដែរ ដែលមាននៅក្នុងបញ្ជីដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ហើយក៏មានមនុស្សជាងមួយរយនាក់ដែលបានទាក់ទងជាមួយនឹង Sze និង​ Ah Jia ដែលភាគច្រើនជាបុគ្គលិក ប៉ុន្តែក៏មានអ្នកសិល្បៈ ចំនួន ២០ នាក់ទៀតផងដែរ៕

Zaina Sze
Zaina Sze
Zaina Sze
Zaina Sze
Zaina Sze
Zaina Sze
ទូរទស្សន៍ TVB
ទូរទស្សន៍ TVB
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T