រហូតមកទល់ពេលនេះ តើដេវីត និងទេព បូព្រឹក្ស ជួបរឿងអាក្រក់អ្វីខ្លះ ខណៈលាភមកជាប់រហូត?

//s5.kh1.co/0a/0ac197df768480baf22032cb30c40726855c6b4e.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស តែងតែទទួលបានពាក្យមើលងាយ និងរិះគន់ស្ទើរតែគ្រប់ពេល តែតារាប្រុស្រីពីរដួងនេះ នៅតែតស៊ូក្នុងវិថីសិល្បៈដោយមិនចុះចាញ់ឡើយ។

ភ្នំពេញ៖ គូស្នេហ៍ជាតារាចម្រៀងពូកែរ៉េប ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស ពេលនេះអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ។ បើងាកទៅមើលជីវិតក្នុងវិស័យសិល្បៈវិញ តារាប្រុសស្រីទាំងពីរដួងនេះ ខំប្រឹងកសាងកេរ្ដិ៍ឈ្មោះជាមួយគ្នាដោយលំបាករហូតទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ មានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា តារាទាំង២ដួងនេះ ជាតារាចម្រៀងដែលកំពុងទទួលបានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនខ្លាំងតែម្ដង។ តែនៅពីក្រោយភាពជោគជ័យ ពួកគេក៏ជួបនឹងឧបសគ្គរាប់មិនអស់ បើទោះបីគូស្នេហ៍មួយគូនេះ ខំសាងឈ្មោះ ប្រើទេពកោសល្យ និងសមត្ថភាពល្អយ៉ាងណា ក៏នៅមានអ្នកចាំរិះគន់ពួកគេស្ទើរតែគ្រប់ពេលផងដែរ។ ម្យ៉ាងវិញទៀត ទាំងនេះជាឧសគ្គដែលតារាប្រុសស្រីទាំងពីរដួងនេះ ធ្លាប់បានជួបពីមុនមក៖

១៖ ការស្លៀកពាក់

កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីត ជាតារាចម្រៀងដែលពូកែលេងស្ទាយ៍តែងខ្លួន និងមានភាពច្នៃប្រឌិតទៅលើសម្លៀកបំពាក់ផ្ទាល់ខ្លួនឲ្យមានភាពខុសប្លែក ដោយរាល់ពេលឡើងឆាកប្រគុំតន្រ្តីនានា អ្នកទាំងពីរតែងតែមានភាពលេចធ្លោគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើទោះបីតារាប្រុសស្រីពីរដួងនេះ ខំរិះគិតរកអ្វីដែលថ្មីៗយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកចាំរិះគន់ផងដែរ។

២៖ ចូលចិត្តបង្ហាញសម្ភារៈនិយម

ដូចដែលប្រិយមិត្តអ្នកអាន និងហ្វេនៗ តារាទាំង២នេះផ្ទាល់ ច្បាស់ជាបានដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាប្រុសស្រីពីររូបនេះ កាន់តែមានជីវិតស៊ីវិល័យឡូយឆាយជាងមុន បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ និងបង្កើតមុខជំនួញបានដោយជោគជ័យរួចមក។ ជាពិសេស អ្នកទាំងពីរ តែងតែទិញរបស់របរប្រើប្រាស់ម៉ាកល្បីៗ ចូលចិត្តទិញដូរគ្រឿងពេជ្រ និងទិញរថយន្តទំនើបថ្មីជាបន្តបន្ទាប់ជាដើម។ យ៉ាងណាមិញ ក្រោយតារាប្រុសស្រីពីរដួងនេះ បង្ហាញពីជីវិតឯកជនលើបណ្ដាញសង្គម បង្ហាញពីសម្ភារៈនិយម ដែលជាលុយខំរកមកដោយញើសឈាមខ្លួនឯង ក្រោយខំប្រឹងអស់ជាច្រើនឆ្នាំមកនេះ ក៏នៅតែមានបុគ្គលមួយចំនួនតូច ចេញមករិះគន់ មើលងាយអ្នកទាំងពីយ៉ាងចាស់ដៃផងដែរ។

គួរម្លឹកផងដែរថា រឿងអាក្រក់ដែលកើតឡើងលើ តារាមួយគូនេះអស់ជាច្រើនឆ្នាំមកនេះ រឿងដែលធំបំផុតដែលយើងធ្លាប់ដឹងពីមុនមកសម្រាប់អ្នកទាំងពីរគឺ ថ្មីៗនេះ មានជនមិនស្គាល់មុខបានយកធំថ្មមកគប់ក្នុងហាង និងយកសាំងបម្រុងនឹងចាក់ដុតហាងផងដែរ។ ចំណែកកញ្ញា ទេព បូព្រឹក្ស វិញ ធ្លាប់ជូបរឿងធំមួយទៀតដោយមានបុរសមិនស្គាល់មុខយកស្រាបៀរជះលើនាងពេលកំពុងច្រៀងធម្មតា ធ្វើឲ្យតារាស្រីរូបនេះ ហួសចិត្ត និងខឹងសប្បារលើបុរសម្នាក់នោះយ៉ាងខ្លាំងតែម្ដង។

តួយ៉ាង អាចនិយាយបានថា កញ្ញា ទេព បូព្រឹក្ស និង ជីដេវីត ជាតារាដែលទទួលបានពាក្យរិះគន់ច្រើន ក្នុងចំណោមសិល្បៈករ សិល្បៈការិនីជាច្រើនដួងទៀត តែទោះបីជាយ៉ាងណា គូស្នេហ៍មួយគូនេះ នៅតែអាចជម្នះរឿងអាក្រក់ៗជាមួយគ្នាបាន ដោយមិនចុះចាញ់៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីត
ជី ដេវីត និង  កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T