ល្ងខ្មៅ ល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ

//s5.kh1.co/15/15103277abccf8be4b37e3807daafa7202e08159.jpg
នារី

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ល្ងខ្មៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​រួមមាន​កាល់ស្យូម ជាតិ​សរសៃ ម៉ាញ៉េស្យូម ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​ដែក​ជាដើម។ ហេតុ​នេះ​ហើយ​ការ​ញ៉ាំ​ល្ងខ្មៅ​អាច​ជួយ​ដល់​រាងកាយ​ច្រើន។

ល្ងខ្មៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​រួមមាន​កាល់ស្យូម ជាតិ​សរសៃ ម៉ាញ៉េស្យូម ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​ដែក​ជាដើម។ ហេតុ​នេះ​ហើយ​ការ​ញ៉ាំ​ល្ងខ្មៅ​អាច​ជួយ​ដល់​រាងកាយ​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្ការ ឬ​ពន្យឺត​ការ​ខូចខាត​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ ជាពិសេស​ការ​ខូចខាត​បង្ក​ដោយ​ oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ។ ការ​កើត​មាន​ oxidative stress រយៈពេល​យូរ​អាច​បង្ក​ឲ្យ​មាន​ការ​វិវត្ត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​មហារីក។

២. សុខភាព​ឆ្អឹង

ជាតិ​កាល់ស្យូម​ក្នុង​ល្ងខ្មៅ​គឺជា​ជាតិ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង ហើយ​ល្ងខ្មៅ​ក៏​មាន​ជាតិ​រ៉ែ​ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដូចជា​ម៉ាញ៉េស្យូម ផូស្វ័រ ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី។ ការ​ទទួល​បាន​ជាតិ​ម៉ាញ៉េស្យូម​គ្រប់គ្រាន់​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ពុកឆ្អឹង​នៅ​លើ​ស្ត្រី​ក្រោយ​អស់​រដូវ។ រីឯ​ការ​ខ្វះ​ផូស្វ័រ​ក្នុង​រាងកាយ​អាច​បង្ក​ឲ្យ​មាន​ការ​បាត់បង់​កាល់ស្យូម​ក្នុង​ឆ្អឹង និង​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្អឹង​ធ្ងន់ធ្ងរ។ ចំណែកឯ​ជាតិ​ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី​ក្នុង​ល្ងខ្មៅ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ខូឡាជែន​ដែល​ជួយ​ដល់​រចនាសម្ព័ន្ធ​របស់​ឆ្អឹង។

៣. រក្សា​លំនឹង​សម្ពាធ​ឈាម

ល្ងខ្មៅ​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម។ ចំណែក​ឯ​ជាតិ​ខ្លាញ់ (polyunsaturated fats) និង​សារធាតុ sesamin មាន​ក្នុង​ប្រេង​ល្ង​ក៏​ជួយ​ក្នុង​ការ​រក្សា​លំនឹង​សម្ពាធ​ឈាម​ដែរ។

៤. ប្រព័ន្ធ​រំលាយ​អាហារ

ជាតិ​សរសៃ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​រាងកាយ​មិន​អាច​​រំលាយ ឬ​ស្រូប​យក​បាន ហើយ​ជាតិ​សរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បន្ទន់​លាមក​ដែល​នេះ​ជួយ​បង្ការ​ការ​ទល់​លាមក។ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ប្រក្រតី ជាតិ​សរសៃ​ក្នុង​ល្ង​ខ្មៅ​អាច​បន្ថយ​អាការៈ​បង្ក​ដោយ​ជំងឺ​រលាក​ពោះវៀន ជំងឺ​ឫសដូងបាត និង​ជំងឺ​ពោះវៀន​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។

៥. គេង​លក់​ស្រួល

កង្វះ​ជាតិ​ម៉ាញ៉េស្យូម​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គេង​មិន​លក់ និង​តែង​ភ្ញាក់​ពេល​យប់។ ការ​​រក្សា​កម្រិត​ជាតិ​ម៉ាញ៉េស្យូម​អាច​ផ្តល់​ប្រយោជន៍​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ត្រេស ​និង​អ័រម៉ូន​ដែល​ជួយ​ដល់​ដំណេក។ មូលហេតុ​ដែល​ជាតិ​ម៉ាញ៉េស្យូម​មាន​ឥទ្ធិពល​ដល់​ការ​គេង​យប់​អាច​មក​ពី​ម៉ាញ៉េស្យូម​ជួយ​រក្សា​ GABA (gamma-aminobutyric acid) ក្នុង​រាងកាយ​។ GABA គឺជា neurotransmitter  ដែល​បង្កើត​អារម្មណ៍​ស្ងប់ និង​រក្សា​វដ្ដ​ដំណេក។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T