ខ្វះតែមួយជំហានទៀត អ្នកវិទ្យាសាស្ត្រនឹងរកឃើញវិធី ដែលអាចពន្យារភាពចាស់បានហើយ

//s5.kh1.co/9a/9a9a8c26c73586ccc6ef7f02ecbdf1399f555b99.jpg
បច្ចេកវិទ្យា

 ២២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សូម្បីតែកោសិកាដែលផលិតពីវត្ថុធាតុដើមហ្សែនដូចគ្នា និងមជ្ឈដ្ឋានតែមួយ មានវ័យចំណាស់ក្នុងដំណើរផ្សេងៗគ្នា។

អាមេរិក៖ អាយុកាន់តែចាស់គឺមិនអាចជៀសផុត ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of California San Diego (UCSD) អាចនឹងបោះជំហានមួយទៅមុខ ដើម្បីអាចពន្យារដំណើរការនៃភាពចាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានសិក្សាអំពីភាពចាស់នៃផ្សិត ដែលត្រូវបានគេជ្រើសរើស ព្រោះកោសិការបស់វាងាយនឹងពិសោធ ដើម្បីព្យាយាមស្វែងយល់ពីកោសិកាមានអាយុខុសគ្នា ក្នុងអត្រាដូចគ្នា និងសម្រាប់ហេតុផលដូចគ្នា។ អ្វីដែលពួកគេបានរកឃើញគឺគួរឲ្យចាប់អារម្មណ៍។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សូម្បីតែកោសិកាដែលផលិតពីវត្ថុធាតុដើមហ្សែនដូចគ្នា និងមជ្ឈដ្ឋានតែមួយ មានវ័យចំណាស់ក្នុងដំណើរផ្សេងៗគ្នា។

កោសិកាដែលស្ថិតនៅក្នុងការពិសោធ
កោសិកាដែលស្ថិតនៅក្នុងការពិសោធ

ក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា កោសិកាមេផ្សិតប្រហែលពាក់កណ្ដាលមានវ័យចំណាស់ ដោយសារតែការថយចុះបន្តិចម្ដងៗនៃរចនាសម្ព័ន្ធក្នុងនុយក្លេអូល។ ទោះជាយ៉ាងណា ពាក់កណ្ដាលទៀតមានវ័យចំណាស់ ដោយសារតែភាពមិនដំណើរការនៃ mitochondria ដែលផលិតថាមពលកោសិកា។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា កោសិកាទាំងនោះបានធ្លាក់ចុះមួយក្នុងចំណោមផ្លូវពីរយ៉ាង គឺដោយរចនាសម្ព័ន្ធក្នុងនុយក្លេអូល ឬ mitochondria នៅក្នុងដំណាក់កាលដំបូងនៃជីវិត ហើយពួកវាបានវិវឌ្ឍន៍ទៅរកភាពចាស់ រហូតដល់ស្លាប់។

បន្ទាប់ពីបានដឹងពីគំរូនៃអាយុ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពួកគេអាចគ្រប់គ្រងវា ធ្វើឲ្យកាន់តែប្រសើរនូវដំណើរភាពចាស់ ដោយប្រើកុំព្យូទ័របង្កើតគំរូដំណើរការឡើងវិញ និងកែសម្រួលឌីអិនអេរបស់វា។ អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេគ្រោងនឹងធ្វើតេស្ដគំរូទាំងនោះ នៅក្នុងកោសិកាស្មុគស្មាញ សរីរាង្គផ្សេងៗ និងចុងក្រោយនៅលើមនុស្ស ដូចជាការសាកល្បងវិធីផ្សំនៃការព្យាបាល និងថ្នាំអាចនាំឲ្យមានអាយុវែងថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T