មិនបាន១នាទីផង Mbappe ស៊ុតបាន១គ្រាប់ទៅហើយ! PSG ស៊ុត Celtic កម្តៅសាច់ដុំបាន៤គ្រាប់ក្រោមក្រសែភ្នែកអ្នកគាំទ្រ៥ពាន់នាក់ (មានវីដេអូ)

//s5.kh1.co/55/55b3b7f67c020d3f81bf2ecb5cdd44d0f9dd6797.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

PSG យកឈ្នះ Celtic ដោយលទ្ធផល៤ទល់នឹង០ នៅក្នុងការប្រកួតកម្តៅសាច់ដុំយប់មិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រ៥ពាន់នាក់

បារាំង៖ ក្លិបអ្នកមាន Paris St-Germain កំពុងតែបង្ហាញសាច់ដុំបន្លាចក្លិបធំៗនៅទ្វីបអឺរ៉ុប ដោយការប្រកួតកម្តៅសាច់ដុំ៣ប្រកួតចុងក្រោយ ក្លិបមួយនេះរកបានរហូតដល់ទៅ២០គ្រាប់ឯណោះ និងមិនរបូតសម្បីតែមួយគ្រាប់។ ក្នុងនោះ PSG ស៊ុតបាន៤គ្រាប់ពេលប៉ះក្លិប Celtic កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប PSG
ក្រុមកីឡាកររបស់ក្លិប PSG

នៅក្រោមក្រសែភ្នែកអ្នកគាំទ្រ៥ពាន់អ្នកដែលបានអនុញ្ញាតឲ្យចូលមើលការប្រកួតផ្ទាល់នោះ កីឡាករ Mbappe រកបានគ្រាប់ទីមួយឲ្យ PSG ប្រើពេលមិនដល់មួយនាទីផង ពោលគឺក្រោយកែបាល់បាន៥៣វិនាទី។ រលងបាន២៥នាទី ម្ចាស់អាវលេខ១០ Neymar រកបានគ្រាប់ទី២ដោយការស៊ុតប៉ះខ្សែការពារ Celtic ឡងចូលដាច់ចង្កះអ្នកចាំទី។

កីឡាករ Mbappe និង Neymar
កីឡាករ Mbappe និង Neymar

ចូលដល់តង់ទី២ PSG ថែមបាន២គ្រាប់ទៀតដោយអតីតតារាឆ្នើមរបស់ Manchester United កីឡាករ Ander Herrera នៅនាទីទី៤៨ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Pablo Sarabia នៅនាទីទី៦៧ ក្រោមការបោះបាល់ឲ្យពីខ្សែបម្រើឆ្នើម Marco Verratti

ក្រុមកីឡាកររបស់ក្លិប PSG
ក្រុមកីឡាកររបស់ក្លិប PSG
សកម្មភាពនៃការប្រកួតរវាងក្លិប PSG និង Celtic 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T